តាកែវ ៖ជនសង្ស័យប៉ុនប៉ងរំលោភមិនសម្រេច និងបង្កឱ្យស្ដ្រីរងគ្រោះរងរបួសដោយ កាំបិតត្រូវបានចាប់ខ្លួនមានឈ្មោះ ញ៉ែម អន អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ រីឯស្ដ្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡុង ឈី អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំ ស្រុកជាមួយជនសង្ស័យ ។
បុរសម្នាក់ដែលត្រូវបានស្ដ្រីម្នាក់ចោទពីបទប៉ុនប៉ងរំលោភ តែពុំបានសម្រេចឈានដល់បង្ករបួស ស្នាមនោះនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីស្ដ្រីរងគ្រោះ បានប្ដឹងសមត្ថកិច្ច ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង២និង៣នាទីរំលង អធ្រាត្រ បុរសជាជនសង្ស័យត្រូវបាន ស្ដ្រីរងគ្រោះចោទប្រកាន់ថា បានស្លៀក ខោលីអូចូលទៅបើកមុងប៉ុនប៉ងរំលោភ លើរូបគាត់ ហើយពេលនោះស្ដ្រីរងគ្រោះ ដឹងខ្លួនធ្វើឱ្យជនសង្ស័យប្រើកូនកាំបិត ចាក់បណ្ដាលឱ្យរងរបួសនៅលើថ្ពាល់ និង ចង្ការ រួច
គេចខ្លួនបាត់តែម្ដង ។ នេះបើ តាមការអះអាងរបស់ស្ដ្រីរងគ្រោះឈ្មោះ ឡុង ឈី តែបើតាមការសារភាពរបស់ ជនសង្ស័យប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលរូបគេចាក់ទៅលើស្ដ្រីរងគ្រោះ ដោយសាររឿងគំនុំក្រុមគ្រួសារគេ និង ក្រុមគ្រួសារជនរងគ្រោះក្នុងទំនាស់មួយ ដែលខ្លួនបានស្រឡាញ់កូនស្រីជនរងគ្រោះ តែត្រូវស្ដ្រីរងគ្រោះបំបែកឱ្យ
កូនស្រីទៅ រៀបការជាមួយអ្នកផ្សេង ។
គួរបញ្ជាក់ថា ជនសង្ស័យ និងស្ដ្រីរង គ្រោះជាមីងនិងក្មួយបង្កើតនឹងគ្នា ។ ដោយឡែកស្ដ្រីរងគ្រោះ ឡុង ឈី បាន អះអាងថា នៅថ្ងៃកើតហេតុជនសង្ស័យ បានលបចូលទៅខ្ទប់មាត់របស់គាត់ប៉ុន ប៉ងរំលោភ តែត្រូវរូបគាត់រើបម្រាស ធ្វើឱ្យជនសង្ស័យប្រើកាំបិតចាក់គាត់ បន្ទាប់មកក៏បានរត់គេចខ្លួនបាត់តែម្ដង។ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ
២០១៣ យោងតាមបណ្ដឹងរបស់គាត់ជនសង្ស័យ រូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននា វេលាម៉ោង៤រសៀល ខណៈជនសង្ស័យ បានព្យាយាមចូលមកផ្ទះរបស់គេ ៕