ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​៥​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ ​

ឃាត់ខ្លួន​បុរស​៥​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ ​

ខេត្ដ​ព្រះសីហនុ ៖ នគរបាល​បាន ឃាត់ខ្លួន​បុរស​៥​នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ដែល​ការ  ឃាត់ខ្លួន​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៥ នៅ​ក្រុង​ខេត្ដ​ព្រះ សីហនុ​។​
កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០១៥ ម៉ោង​៥​និង ៣០​នាទី នៅ​ចំណុច​មុខ​តូប​លេខ​៩៩ ឆ្នេរ​អូ​ឈើទាល ឋិត​ក្នុង​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ មាន​ករណី​ចោរលួច​កាបូប​របស់​ភ្ញៀវ ទេសចរណ៍​ជនជាតិ​ចិនតៃវ៉ាន់ ។ ក្រោយ មក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​ទើប សមត្ថកិច្ច ឈានទៅ​ឃាត់ខ្លួន​កុមារ​២​នាក់​ក្នុង ចំណោម​៣​នាក់​ដែល​សង្ស័យ​លួច​កាបូប​ជនរងគ្រោះ ។
​ក្មេងប្រុស​២​នាក់​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​ទី​១-​ឈ្មោះ ត​.​ត អាយុ​១០​ឆ្នាំ​និង ម្នាក់ទៀត​ឈ្មោះ ព​.​ស អាយុ​១១​ឆ្នាំ ជា សិស្ស​រៀន​នៅ​អង្គការ​មួយ​ក្នុង​ខេត្ដ​ព្រះ សីហនុ ។
​នគរបាល​បានឱ្យដឹង​ទៀត​ថា ក្រោយ ពី​ឃាត់ខ្លួន​កុមារ​ទាំង​២​នាក់​ខាងលើ​ពួក គេ​បាន​សារភាពថា ពេល​ដែល​លួច បាន​កាបូប​ជនរងគ្រោះ​ហើយ​នោះ​គេ បាន​យក​សម្ភារ​មួយចំនួន​ដែល​លួច​បាន​ទៅ​លក់​ឱ្យ​ជនសង្ស័យ​ទាំង​៥​នាក់​ទើប សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​អ្នកទទួល ទិញ​បញ្ជូន​មក​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ក្នុង​បទ​ទទួល​ផល ចោរកម្ម ។ នគរបាល​បានឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង បទ​ទ​ទូល​ផល​ចោរកម្ម ទី​១-​ឈ្មោះ ម៉ី ហេង ហៅ​នំប៉័ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​២-​ឈ្មោះ ខន ចឹប ហៅ ជេ​បី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​៣-​ឈ្មោះ ឈិន វិច្ឆ័​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករសំណង់ ទី​៤-​ឈ្មោះ ឈុន វ​ន្នី ភេទ ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​លក់ដូរ អ្នក ទាំង​៤ មាន​ទីលំនៅ ក្រុមទី​៣៥ ភូមិ​៣ (​ទំនប់រលក​) សង្កាត់​លេខ​១ ក្រុង​-​ខេត្ដ ព្រះសីហនុ និង​ទី​៥-​ឈ្មោះ ផាត សា​រុំ ហៅ វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ មាន​ទីលំនៅ​ក្រុម​ទី​១៧ ភូមិ ៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ដ​ព្រះសីហនុ​។
​នគរបាល​បានឱ្យដឹង​ទៀត​ថា ម្ចាស់ កាបូប​មាន​ឈ្មោះ HSU YAM YEN ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​បាលី​(​អ្នក​ទេសចរណ៍​) ជនជាតិ ចិន​តៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ ៣០៥១៩៦៨១០ ស្នាក់​នៅ​ផ្ទះសំណាក់ គ្រីន​សីហនុ​វីល ឋិត​ក្នុង​ភូមិ​៤ សង្កាត់ លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ ។
​បើ​តាម​បណ្ដឹង​ស្ដ្រី​រងគ្រោះ​រៀបរាប់ថា នៅ​ក្នុង​កាបូប​ដែល​បាត់​មាន​លុយ ៧៣០​ដុល្លារ ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក អាយ​ហ្វូន​ស៊ិ​ចផ្លាស ពណ៌​ស នាឡិកាដៃ មួយគ្រឿង ។
​នគរបាល​បានឱ្យដឹង​ទៀត​ថា ជាមួយ ការឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ដកហូត​លុយ​ចំនួន​៣២០.០០០​រៀល លុយ​ដុល្លារ​ចំនួន​២០០​ដុល្លារ​និង​កាបូបស្ពាយ​មួយ​ជា​វត្ថុតាង​បញ្ជូន​ទៅ តុលា ការ ។
​នគរបាល​បានបញ្ជាក់​ថា កុមារ​២ នាក់​ដែល​បាន​ឃាត់ខ្លួន​ត្រូវបាន​ដោះ លែង​ដោយសារ​ពួកគេ​មាន​អាយុ​ក្រោម​១៣​ឆ្នាំ​ទៅ​ឱ្យ​អាណាព្យាបាល​យកទៅ​អប់រំ និង​មាន​ការធានា​ពី​មន្ដ្រី​អង្គការ​ម្លប់ តាប៉ាង​យក​វិលត្រឡប់​ទៅវិញ ៕ sihanouk10

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya