ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្រី្ត​មាន​ផ្ទៃពោះ​៤​ខែ ចុះ​ងូតទឹក​ទន្លេ​រអិល​ជើង​លង់​ស្លាប់ ​

ស្រី្ត​មាន​ផ្ទៃពោះ​៤​ខែ ចុះ​ងូតទឹក​ទន្លេ​រអិល​ជើង​លង់​ស្លាប់ ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​បាន​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក រួច​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ដែនដី​ភ្លាមៗ បន្ទាប់ពី​គេ​ដឹង​ថា​ស្រី្ត​រូប​នេះ​មាន​ផ្ទៃពោះ​៤​ខែ​បាន​លង់ទឹក​ស្លាប់ តាំងពី​ថ្ងៃ​ទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥ រក​សព​មិន​ទាន់​ឃើញ ហើយ​ទើបតែ​ផុស​ឡើង​នៅវេលា​ម៉ោង ៥ និង​២០ នាទី​ល្ងាច​ថ្ងៃទី ២៨​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ក្បែរ​ច្រាំង​ទន្លេសាប ជិត​ស្ថានីយ​បូមទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ ស្ថិតក្នុង​ភូមិ​១១​ស ង្កា​ត់​ស្រះចក​ខណ្ឌ​ដូនពេញ​ក៏​ផ្អើល​ឆោឡោ​តែម្តង​។​

មុន​ស្រី្ត​រងគ្រោះ​លង់​ទឹង​ស្លាប់ គេ​ឃើញ​គាត់​ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​ប្តី​ស្រវឹងស្រា​ដោយ​គាត់​មាន​ផ្ទៃពោះ ៤​ខែ​ផង​។ បន្ទាប់​មក​ស្រី្ត​រូបនេះ​បាន សុំ​ប្តី​ចុះ​ងូតទឹក​ទន្លេសាប​ហើយ​បាន​រអិល​ជើង​លង់ទឹក​ស្លាប់ តែ​ពេល​នោះ​ប្តី​ដឹង​ដែរ តែ​ហេតុតែ​គាត់​ក្រ​ជា​អ្នក​រើស​អេតចាយ​គ្មាន​លទ្ធភាព​ជួល​គេ​រាវរក​សព ប្រពន្ធ​ក៏​បណ្តោយ​តាម​កម្ម​រង់ចាំ​សព​អណ្តែត​តែម្តងទៅ គ្រា​ដែល​បុរស​ជា​ប្តី​ខំ​មុជ​រាវរក​ដែរ​តែ​រក​មិនឃើញ​។​
សព​ស្រី្ត​អណ្តែត​ទឹក​នេះ​មានឈ្មោះ យួន​អាយុ​៣៥​ឆ្នាំ​មាន​មុខរបរ​ដើរ​រើស​អេតចាយ​មាន​ផ្ទៃពោះ​៤​ខែ ស្នាក់នៅ​ម្ដុំ​កន្លែងកើតហេតុ​ខាងលើ​ស្រុក​កំ ណើ​ត​នៅ​ភូមិ​រការ​ឃ្មួ​ចស្រុក​-​ខេត្ត​ត្បូងឃ្មុំ​មាន​ប្តី​ឈ្មោះ ចាន់ វ៉ា​អាយុ​៤៣​ឆ្នាំ​មុខរបរ​កម្មករសំណង់​មានកូន​៤​នាក់​រស់នៅ​ក្នុង​បន្ទុក ។​
​ក្រោយ​កើតហេតុ​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​ទាញ​សព​មក​អែប​មាត់ច្រាំង ទន្លេ​ដើម្បី​ធ្វើ​កោសល្យវិច័យ​រួច​ដឹក​តាម​រថយន្ត​សាមុយ​យកទៅ​បូជា​នៅ វត្ត​សំបួរមាស​នៅ​ល្ងាច​ថ្ងៃ​នោះ​តែម្តង ៕bratrna bratrna-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya