ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » នៅ​អំឡុង​ទឹក​កំពុង​បុក​ឡើង​នា​ចុងខែ​កក្កដា​នេះ បទល្មើស​នេសាទ​ក៍បាន​នឹង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ផងដែរ នៅ​ភូមិសាស្ត្រ​ស្រុក​ជល​គិរី

នៅ​អំឡុង​ទឹក​កំពុង​បុក​ឡើង​នា​ចុងខែ​កក្កដា​នេះ បទល្មើស​នេសាទ​ក៍បាន​នឹង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ផងដែរ នៅ​ភូមិសាស្ត្រ​ស្រុក​ជល​គិរី

​នៅ​ថ្ងៃ​ទី​28 ខែកក្កដា​ឆ្នាំ​2015​កំលាំង​ជលផល​សង្កាត់​ជល​គី​រី​និង​កំលាំង​ប្រជា​សហគមន៍ ឃុំ​កំពង់​អូស​ចុះ​រុះរើ​បាំង​លប​ជាច្រើន​សង្កាត់​ដាក់​កាត់​ព្រែក​នៅ​រដូវ​បិត​នេសាទ​នៅ​ចំណុច​ព្រែក​ឆ្ដោរ​អតីត​ឡូត៍​លេខ​១១​ស្ថិតក្នុង​ភូមិ​កំពង់​អូស ឃុំ​កំពង់​អូស ស្រុក​ជ​លី​រី​ខេត្តកំពង់ឆ្នាំង​។
​ការរុះរើរ​បាំង​ដាក់​កាត់​ព្រែក​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា នៅ​មិនទាន់​អស់​នៅ​ឡើយ​ទេ នៅ​មានរ​បាំង​ខ្លះ​ដាក់​ពន្លិច ជាច្រើន​សង្កាត់​នៅ​ខាងក្រោម​ទៀត ករណីនេះ លោក សុង សារឿ​ន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ជល​គិរី​នៅ​ពេល​អ្នក​សារពត៌មាន​យើង​ផ្តល់​ពត៌មាន​ទៅ​លោក​បាន  បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ថា វា​មិន​អាច​បង្ក្រាប​អោយអស់​ស្អាត​មោះ​ទេ ដោយ​គ្មាន​អ្នកជំនាញ​មុជទឹក ។​
​នៅ​ល្ងាច​ថ្ងៃ​ដដែល​ម្ចាស់រ​បាំង​ដែល​ត្រូវ​ជំនាញ​បង្ក្រាប​ទាំងនោះ​បាន​ទៅ​បោះបង្គោល​រាយរ​បាំង​ដាក់​កាត់​ព្រែក​វិញ​ព្រោងព្រាត​ដដែល សារុប​មិនតិចជាង​10​សង្កាត់​នោះ​ឡើយ​។​
​ចំណែក​នៅ​ចំណុច​បឹង​ផ្សោត​និង​បឹង​សួង​ដែល​ទឹក​កំពុង​ហូរ​គួច​យ៉ាង​ត្របាញ់​ចូល​តាម​ព្រែក​ឆ្ដោរ​នោះ​ក៏​មានរ​បាំង​កំពុង​សំរុក​ដាក់​ព្រោងព្រាត​ពាសពេញ​បឹង​ផងដែរ​។
​គួរ​រម្លឹក​ផងដែរ​ថា ចំពោះ​ករណី​ដាក់រ​បាំង​កាត់​ព្រែក​ស្ទាក់ចាប់​យក​ត្រី​នៅ​រដូវ​បិទ​នេសាទ ដែល​ជា​រដូវ​សម្រាប់​ទុក​អោយ​ត្រី​ពង​កូន​នេះ មិនមែន​កើត​មាន​តែ​នៅ​ចំណុច​ព្រែក​ឆ្តោ​អតីត​ឡូ​តិ៍លេខ​១១ ស្រុក​ជល​គិរី តែ​ប៉ុណ្ណោះ​ទេ បើ​តាម​ការពិនិត្យ​គឺ​នៅ​មាន​ព្រែក​ជាច្រើន​ទៀត​ក្នុង​ស្រុក​ជល​គិរី ដែល​កំពុង​តែ​ដាក់​របាំង​កាត់​ព្រែក​ស្ទាក់ចាប់​យក​ត្រី​ដូច​គ្នា​នេះ​ដែរ ដូច​ជា​ព្រែក​យួន ព្រែក​រំលេច  ព្រែក​ភ្លង ព្រែក​ឆ្នុក​អណ្តែង និង​ព្រែក​ជាច្រើន​ទៀត​ស្ទើរ​រាប់​មិន​អស់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជល​គិរី ។
​ប្រជាពលរដ្ឋ សំណូមពរ សូម​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រក្ខា​ប្រមាញ់ និង​នេសាទ និង លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ពិសេស​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​ពិនិត្យ និ​ចាត់វិធានការណ៍​អោយមាន​ប្រសិទ្ធភាព​ផង​។ គិរី ពេជ្រ 11705359_1472888776364843_4291878279235581579_n 11796326_1472889043031483_4417752129305161072_n 11813273_1472888926364828_2604445077355148110_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya