ពោធិ៍សាត់ ៖ កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅ កន្លែងលាងម៉ូតូទល់មុខមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងភូមិចម្ការ ចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍ សាត់ ដោយដកហូតបានម៉ូតូមួយគ្រឿង ដែលជនសង្ស័យរូបនេះលួចបាន ។
នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹង ថា ជនសង្ស័យលួចកាច់.កម៉ូតូឈ្មោះ ឃិន ផន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសែនជ័យ ឃុំស្រែ ស្រុក កណ្ដៀង តែបានមកធ្វើជាកម្មករលាង រថយន្ដនៅចំណុចឃាត់ខ្លួនខាងលើ ។
ចំណែកម្ចាស់ម៉ូតូឈ្មោះអួន ម៉ុក ភេទ ប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិស្យា ស្រុកកណ្ដៀង ។
អួន ម៉ុក ម្ចាស់ម៉ូតូបាននិយាយរៀប រាប់ឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ម៉ោងប្រមាណជាង២រសៀល គាត់បានជិះម៉ូតូចេញពីផ្ទះដឹកជីទៅបាចដាច់ស្រូវនៅចំណុចព្រេចធំ ក្នុងភូមិស្យាដោយទុក ម៉ូតូនៅលើភ្លឺស្រែហើយចុះបាច ជីដែលមានចម្ងាយពី៣០០ម៉ែត្រពេល ត្រឡប់មករកម៉ូតូវិញស្រាប់តែបាត់ ។ ម៉ូតូម៉ាក CK5
ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A-9129 ៕