ខេត្តកណ្ដាល ៖ បុរសជាប់ចោទពីបទលួចកាប់ចេកម្នាក់ ត្រូវបានឃាត់ខ្លួកាលពីវេលា ម៉ោង៤និង០០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចចំការចេកក្រោយផ្ទះ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនល្មើសឈ្មោះ ម៉ៅ សីុណាង ភេទប្រុស អាយុ ៣៨ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។ ជនរងគ្រោះ ឈ្មោះ ឯម សំអាន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅទីកន្លែងកើតហេតុ មុខរបរ កសិករ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅចំការចេកក្រោយផ្ទះ ដើម្បីកាប់ចេកយកទៅទុកធ្វើបុណ្យ ពេលទៅដល់បានឃើញស្នាមគេកាប់ចេកហើយថ្មីៗ ក៏សង្ស័យបានដើររកមើលជិតៗកន្លែងកើតហេតុ ឃើញជនល្មើសកំពុងជិះម៉ូតូដឹកចេក ជនរងគ្រោះបានឃាត់ជនល្មើសរួមវត្ថុតាងចេកចំនួន៩ស្ទង -ម៉ូតូម៉ាកwave ពណ៌ខ្មៅ ផ្លាកលេខ ភព1 ឆ0594 ចំនួន ០១គ្រឿង -កូនកាំបិតដងឈើចំនួន១ មកសាកសួរនិងបញ្ជូនមកឲ្យសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធី៕