ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​វៀតណាម ៥១​នាក់ រស់នៅ​ខុសច្បាប់ ក្នុង​បូរី​អង្គរ​ភ្នំពេញ ​

ឃាត់ខ្លួន​វៀតណាម ៥១​នាក់ រស់នៅ​ខុសច្បាប់ ក្នុង​បូរី​អង្គរ​ភ្នំពេញ ​

ភ្នំពេញ​៖ នៅ​ម៉ោង​៦ ព្រឹក​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៥​នេះ ជនជាតិ​វៀតណាម ៥១​នាក់​ទៀត​ហើយ ត្រូវបាន​ឃាត់ខ្លួន​ទាំង​ព្រឹក​ព្រឹល​អុរ​ថ្ងៃនេះ បន្ទាប់ពី​ពួកគេ​ប្រ មូលផ្តុំ​គ្នា​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​បូរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​កម្មក​ជន ជាតិ​វៀតណាម លួច​ស្នាក់នៅ​ខុសច្បាប់​។ ប្រតិបត្តិការ​ប្រមូល​ជនជាតិ​វៀតណាម ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ។​
​លោក​ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​ក្រសួង មហាផ្ទៃ បានអោយដឹងថា ក្នុងការ​ឆ្មក់​ចូល​ត្រួតពិនិត្យ​ទាំង​ព្រលឹម​អុរ​នេះ សមត្ថកិច្ច​បាន រកឃើញ​ជនជាតិ​វៀត ណា​ម​ប្រុស​ស្រី​ចំនួន ៥១ នាក់ ក្នុងនោះ​មាន​ស្រី ១៥​នាក់​។ បន្ទាប់​ពី​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវ បាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាម​នីតិវិធី និង​រៀបចំ​បណ្តេញចេញ​ពី​កម្ពុជា​។ ចាប់ផ្តើម​សកម្មភាព ដូច​ភ្លៀងរលឹម បន្ទាប់​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ ដែល​មាន​នាយ​ឧត្តមសេនីយ៍ សុខ ផល ជា​អគ្គនាយក ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៤​។​
​រហូតមកដល់​ពេលនេះ ជនបរទេស​រស់នៅ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា មិនតិច​ជាង ៣.០០០​នាក់​នោះ​ទេ ក្នុងនោះ​ជនជាតិ​វៀតណាម មាន​ចំនួន​ជាងគេ ត្រូវបាន​ឃាត់ខ្លួន និង​រៀបចំ​នីតិវិធី​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត របស់​ពួកគេ​វិញ​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់លាស់ និង​តឹងរឹង​បំផុត​ក្នុង​សកម្មភាព​ប្រមូល និង​ទប់ស្កាត់​ការហូរចូល​នូវ​ជនអន្តោប្រវេសន៍​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​។ សម្តេច បាន​បញ្ជាក់ទៀតថា ប្រតិបត្តិការ​នេះ ត្រូវតែ​ធ្វើ​ឡើង​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ព្រមទាំង​បាន​អំពាវនាវ ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ ងារ​បោសសំអាត​ជនអន្តោប្រវេសន៍​ឲ្យបាន​ជោគជ័យ​៕11204871_841672292596251_3950581148378326362_n 11800583_841672215929592_6543162113037984768_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya