ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អ្នកភូមិ​ជាង​១០​នាក់ បាន​ពុល​ត្រី​ក្រពត មាន​សភាព​ធ្ងន់ធ្ងរ​២​នាក់

អ្នកភូមិ​ជាង​១០​នាក់ បាន​ពុល​ត្រី​ក្រពត មាន​សភាព​ធ្ងន់ធ្ងរ​២​នាក់

កំពត​៖ អ្នកភូមិ​មក​ពី​ស្រុក​ទឹកឈូ ខេត្ត​កំពត​ជាង​១០​នាក់ ត្រូវបាន​អាជ្ញាធ​ជួយសង្គ្រោះ​អាយុជីវិត បន្ទាប់​ពី​ពុល​ត្រី​ក្រពត កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។ ប៉ុន្តែ​អ្នក​ភូមិ​ទាំងនោះ​មិន​បាន​បាត់បង់​ជីវិត​នោះទេ នេះ​បើ​តាម​ការអះអាង​ពី​អាជា្ញធ​ខេត្ត​កំពត​។​
​មនុស្ស​១២​នាក់ ប្រុស​៨​នាក់ និង​ស្រី​៤​នាក់​ស្ថិតនៅ​ភូមិ​គីឡូ​លេខ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​រសៀល​មោ៉ង​១ ថ្ងៃទី​២៨ ខែកក្កដា ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ដោយ​ការ​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ក្នុង​នោះ​មនុស្ស​ចាស់​ក្មេង​២​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ ។​
ករណី​ពុល​ត្រី​ក្រពត​នេះ បាន​កើតឡើង​ខណ​:​ដែល​ក្រុម​ក្រុម​អ្នក​ភូមិ ជា​ប្រជា​នេសាទ បាន​អង្គុយ​ផឹកស៊ី​សប្បាយ​ជុំគ្នា ដោយ​ក្លែម​ជាមួយ​ត្រី​ក្រ​ពត ពេល​ឡើង​មក​ពី​នេសាទ​វិញ ។ ក្រោយ​ពី​អង្គុយ​ផឹកស៊ី​បាន​មួយសន្ទុះ ទើប​បណ្តាលឲ្យ​ក្រុម​អ្នកផឹកស៊ី​ទាំងនោះ​មាន​អា​ការៈវិល​មុខ និង​ក្អួតចង្អោរ​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់ថា មនុស្ស​ទាំង​១២​នាក់​ដែល​កំពុង​ជួយសង្គ្រោះ ទី​១ ឈ្មោះ ទិ​ត្យ ភា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​២ ឈ្មោះ ឃេង នា​ប ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទី​៣ ឈ្មោះ ប៉ូ ដា​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​៤ ឈ្មោះ ជ្រីង ទ្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៥ ឈ្មោះ អេប ជួង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទី​៦ ឈ្មោះ ដាក់ ថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៧ ឈ្មោះ កែវ ផល្លី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ទី​៨ ឈ្មោះ កែវ សុភាព ភេទ​ស្រី​
​អាយុ​៥៤​ឆ្នាំ ទី​៩ ឈ្មោះ ថិ​ត ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទី​១០ ឈ្មោះ គង់ វណ្ណ​: ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​១១ ឈ្មោះ អ៊ុក វា៉ន អាយុ​៦៤​ឆ្នាំ និង​ទី​៣ ឈ្មោះ សែម គង់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​។​

​មន្ត្រីរដ្ឋបាល​ជលផល ធ្លាប់​បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៣ ប្រភេទ​មាន​ជាតិពុល​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ត្រី​ក្រពត ដែល​មាន​ជាតិពុល​នោះ រួមមាន​៖ Tetrao don cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូបភាព​។​

​ត្រី​ក្រពត​មាន​សារធាតុពុល​ទាំង​៣​ប្រភេទ មាន​ជាតិពុល​ខ្ពស់ បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅក្នុង​ខែ​កុម្ភៈ និង​មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង និង​ស្ពែម​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។ អ្នក​ដែល​បរិភោគ​នូវ​ត្រី​កំពត​ទាំង​៣​ប្រភេទ​ខាងលើ​នេះ អាច​បណ្តាល​ឲ្យ​ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុង ដៃ ចុង​ជើង រាគ​រូស ក្អួតចង្អោរ ឬ​អាច​បណ្តាលឲ្យ​ស្លាប់​ក៏​មាន ៕
d40981

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya