ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » លោក ចាន់ យុ​ត្ថា ៖ ទោះ​អត់​មាន​ភ្លៀង​មួយខែ អ្នក​ប៉ោយប៉ែត មិន​ខ្វះ​ទឹក​ប្រើប្រាស់​ទេ ​

លោក ចាន់ យុ​ត្ថា ៖ ទោះ​អត់​មាន​ភ្លៀង​មួយខែ អ្នក​ប៉ោយប៉ែត មិន​ខ្វះ​ទឹក​ប្រើប្រាស់​ទេ ​

ភ្នំពេញ ៖ ជា​ការឆ្លើយតប ចំពោះ​ការ​ព្រួយបារម្ភ​របស់ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួន អំពី​ការខ្វះខាត​ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​គ្រួសារ បើ​គ្មាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល​១០​ទៅ​១៥​ថ្ងៃ​ទៀត​នោះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា បាន​ឆ្លើយតប​ភ្លាមៗ​មក​វិញ​ថា គ្មាន​ការ​ប្រឈម​នោះឡើយ សម្រាប់​បងប្អូន អ្នកក្រុង​ប៉ោយប៉ែត ចំពោះ​ទឹក​ប្រើប្រាស់ បើ​ទោះបី​គ្មាន​ភ្លៀង មួយ​ខែ​ក៏​ដោយ​។​
លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថា «​ប្រភព​ទឹក​ដែល​អាច​ទាញ​យកមក​ប្រើប្រាស់ សម្រាប់​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែ​ត​នោះ មិនមែន​មាន​តែ​ទំនប់ អូរ​ខៃ​ដន​នោះទេ គឺ​ប្រភព​ផ្សេង​ទៀត​ជាច្រើន ដែល​ក្រុមការងារ ម​នី្ទ​រធន​ធានទឹក ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ទាញ​យក​ជា​ស្រេច​រួច ហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មាន​ការព្រួយបារម្ភ ផ្ទុយទៅវិញ សម្រាប់ ក្រុង​ប៉ោយប៉ែត បញ្ហា​ប្រឈម​នោះ​គឺ​ទឹកជំនន់​ទៅវិញ​ទេ ដែល​តែងតែ​កើតមានឡើង ជា​រៀងរាល់ឆ្នាំ​»​។​
​សម្រាប់​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ របស់​ប្រជាកសិករ នៅ​ខេត្ត​បន្ទាយមានជ័យ អ្នកនាំពាក្យ​ក្រសួង ធនធាន​ទឹក​បាន​ថ្លែងថា រហូតមកដល់​ពេលនេះ ក្រោម​ការបញ្ជា​ពី រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ក្រុម​ការងារ​បាន និង​កំពុង​នាំ​ទឹក​ពី ខេត្ត​ឧត្តរមានជ័យ មកចាក់​ចូល​អាងទឹក​ត្រពាំងថ្ម ស្ថិតនៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចែកចាយ​បន្ត​ជូន​ប្រជាពលរដ្ឋ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​និង​ការប្រើប្រាស់​។​
​បើ​តាម​អ្នកនាំពាក្យ​រូបនេះ សម្រាប់​អាងទឹក​ត្រពាំងថ្ម ដែល​មាន​លទ្ធភាព​គ្រប់គ្រង​ទឹក ១៨០​លាន​ម៉ែត្រគូប​នោះ ហើយ​មិន​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ តែ​សម្រាប់​ឆ្នាំ​រាង​រីងស្ងួត ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ជីវៈចំរុះ និង​សត្វ​ស្លាប​កម្រ​។​
​យ៉ាងណាក៏ដោយ សម្រាប់ បញ្ហា​នេះ មិន​មាន​ការ​ចោទ​ទៀតឡើយ​ពីព្រោះ ទឹក​ត្រូវ​នាំ​យក​ពី​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចាក់​ចូល​ហើយ​៕
CH-01458 CH-01459

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya