ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រើប្រាស់​គ្រឿងញៀន​ដកហូត​បាន​ម៉ា​ទឹកកក​២​កញ្ចប់​តូច ប៉ុន្តែ​ជនសង្ស័យ​ប៉ាក់​ឌី​សេដ្ឋ​ថា​មិនមែន​របស់​ខ្លួន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រើប្រាស់​គ្រឿងញៀន​ដកហូត​បាន​ម៉ា​ទឹកកក​២​កញ្ចប់​តូច ប៉ុន្តែ​ជនសង្ស័យ​ប៉ាក់​ឌី​សេដ្ឋ​ថា​មិនមែន​របស់​ខ្លួន​ ​

កំពង់ស្ពឺ​៖ នគរបាល​ក្រុង​ច្បារមន​ឃាត់ខ្លួន​យុវ​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្ដី​ជនសង្ស័យ​ឈ្មោះ​សុខ​សីហា​អាយុ​២៩​ឆ្នាំ​មុខរបរ​ជាង​សំណង់​រស់​នៅ​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​បាន​និយាយថា​មុនពេល​ឃាត់ខ្លួន​រូប​គេ​គឺ​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿម៉ាក់​MCT​ពណ៌​ខ្មៅ​ផលិត​នៅ​ប្រទេស​ចិន​គ្មាន​ស្លាក​លេខ​ថា​បាន​មក​រក​សង្សារ​នៅ​រោងចក្រ​មុខ​ផ្លូវ​ចូល​ភូមិ​រលាំង​សង្កែ​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​​ស្រប​និង​ម៉ូតូ​អស់​សាំង​ផង​រូបគេ​បាន​អូស​ម៉ូតូ​ទៅ​រក​កន្លែង​ចាក់​សាំង​ស្រាប់តែ​ឃើញ​នគរបាល​មក​ឃាត់ខ្លួន​នឹង​ឆែកឆេរ​មិនមាន​អ្វី​ទាំងអស់​។​
ប្រភព​ដដែល​បាន​បន្ដទៀតថា​ក្រោយ​ពី​នគរបាល​ឆែកឆេ​រក​មិនឃើញ​អ្វី​នោះ​នគរបាល​បាន​អោយ​រូប​គេ​ជិះ​ម៉ូតូ​ចេញ​ក៏ប៉ុន្ដែ​ដោយសារ​ម៉ូតូ​គាត់​អស់​សាំង​ជិះ​ទៅ​ផ្ទះ​មិន​រួច​មួយ​ស​ន្ឋោះ​ក្រោយមក​ស្រាប់តែ​នគរបាល​បាន​កាន់​គ្រឿងញៀន​ពី​កញ្ចប់​តូច​ដែល​ថង់​ច្រក​យ៉ាង​ចាស់​កាន់​មក​ជិត​រូបគាត់​ថា​ជា​របស់​គាត់​ទៅ​វិញ​ពេលនោះ​ស្រាប់តែ​នគរបាល​ឃាត់ខ្លួន​គាត់​តែ​ម្ដង​ទៅ​។​
ប្រភព​ដដែល​បាន​សំណូមពរ​ដល់​ថ្នាក់លើ​មេ​តា​ជួយ​រក​យុត្តិធម៌​អោយ​គាត់​ផង​ពីព្រោះ​គ្រឿងញៀន​ទាំង​២​កញ្ចប់​នេះ​មិនមែន​ជា​របស់​គាត់​ទេ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​។​
អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក អ៊ូច ហៀ​ង អធិការ​ក្រុង​ច្បារមន​បាន​ទេ​នៅ​ថ្ងៃ​នេះ​ដោយសារ​មិន​មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​៕​ដោយ​៖​សុខ​សុភ័ណ្ឌDSC01910 DSC01933 DSC01937

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya