ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » កម្ពុជា​ចំណាត់ថ្នាក់​លេខ​២ ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០១៥ ​

កម្ពុជា​ចំណាត់ថ្នាក់​លេខ​២ ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០១៥ ​

ភ្នំពេញ ៖​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ដែល​ការិយាល័យ​របស់​យើង ទើប​ទទួល​បាន​កាលពី​វេលា​ម៉ាង​២ និង​៣០ នាទី​មុននេះ បានឲ្យដឹងថា តាម​ការ​តំរូវ​នៃ​ច្បាប់​របស់​សហរដ្ឋ អាមេរិក ស្តី​ពី​ការការពារ​ជនរងគ្រោះ ដោយ​ការជួញដូរ​របាយការណ៍ TIP វាយតម្លៃ​រដ្ឋាភិបាល នៅ​ជុំវិញ​ពិភព លោក​លើ​ការខិតខំ​របស់​គេ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។ របាយការណ៍ TIP ប្រចាំ​ឆ្នាំ​លើក​ទី ១៥ នេះ​មាន​ការរៀបរាប់​ពី​ប្រទេស និង​ទឹកដី​ចំនួន​១៨៨ ដោយ​រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ នៅក្នុង​ពិធី​ប្រកាស​ពី​របាយការណ៍​នេះ​លោក​រដ្ឋមន្ត្រី Kerry បាន​ផ្តល់​កិត្តិយស​ដល់​វីរជន​ក្នុង​របាយការណ៍ TIP ឆ្នាំ ២០១៥ និង​មនុស្ស​ប្រុស ស្រី​ដែល​ការខិតខំ​ផ្ទាល់ខ្លួន​របស់​គេ បាន​ធ្វើឲ្យ​មាន​លទ្ធផល​ប្រែប្រួល​អស្ចារ្យ​នៅ​ក្នុង​ការប្រយុទ្ធ​ជា​សាកល ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​នេះ​។​
លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ចេញ​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៥ ស្តីពី​ការជួញដូរ​មនុស្ស (TIP) ពី​ទីក្រុង​វ៉ាស៊ីនតោន ហើយ​សំរាប់​របាយការណ៍​នោះ​អះអាងថា កម្ពុជា​បន្ត​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន​។​
​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន​។ ពិតមែន​តែ​រដ្ឋាភិបាល​បាន​បន្ត​នាំ​ខ្លួន​យក​មក​កាត់ទោស​ហើយ​បាន​ដាក់ទោស​លើ ជន​ប្រព្រឹត្ត​ការជួញដូរ ដោយ​រួម​ទាំង​ករណី​មួយ​ពាក់ព័ន្ធ នឹង​ការបង្ខំ​អោយ​បុរស​ខ្មែរ​ធ្វើការ​នៅ​លើ​ទូក​របស់​អ្នករកស៊ី​នេសាទ ក្តី​តែ​រដ្ឋាភិបាល​បាន​ខកខាន​ក្នុង​ការបង្កើន​ការខិតខំ​ជារួម ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​គ្រប់​ទំរង់​ទាំងអស់​នៃ​ការជួញដូរ​មនុស្ស ឲ្យបាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​។​
​របាយការណ៍​នេះ ក៏​ស្វាគមន៍​ផងដែរ ចំពោះ​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ ផ្លូវភេទ​លើ​កុមារ​នៅ​តាម​កន្លែង​ជួញដូរ​នានា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ ថ្មីៗ​នេះ​។ តាម​ស្ថានទូត​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​ទទួល​ការលើកលែង​ពី​ការបញ្ចុះ​ជា​ស្វ័យប្រវត្តិ​ដល់ ចំណាត់ថ្នាក់​លេខ​៣ ពីព្រោះ​កម្ពុជា​មាន​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ហើយ​កំពុង​រួមចំណែក​ធនធាន​ច្រើន​បង្គួរ​ដល់​ការអនុវត្ត​ផែនការ​នេះ​៕Nita-28-A-63-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya