ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​នៅផ្ទះ​សំណាក់ «​ច័ន្ទ​រះ​»

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​នៅផ្ទះ​សំណាក់ «​ច័ន្ទ​រះ​»

​ខេត្តព្រៃវែង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ពាម​រក៍ សហការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់​«​ច័ន្ទ​រះ​»  ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿង​ម្នាក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨ កក្កដា ២០១៥ ស្ថិតនៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ «​ក​» ស្រុក​ពាម​រក៍ ។​

 
​ក្នុងការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​ផ្ទះសំណាក់ និង​ឃាត់ខ្លួន​មុខសញ្ញា​ដែលមាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣០/២០១៣ ចុះ​ថ្ងៃទី​៦ កុម្ភៈ ២០១៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សុខ កល្យាណ ឱ្យ​ចាប់ខ្លួន​ឈ្មោះ ជូ សុភ​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ពីបទ​ប្រើប្រាស់​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៤ តុលា ២០១២ នៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ។​

 
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕
ហដថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya