ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យី​ឌុប​បើក​ជែង​ឡានក្រុង ក្រឡាប់​ធ្លាក់​ស្រែ​

យី​ឌុប​បើក​ជែង​ឡានក្រុង ក្រឡាប់​ធ្លាក់​ស្រែ​

​ខេត្តបាត់ដំបង ៖ រថយន្ត​យី​ឌុប​ដឹក​ផ្លែឈើ​មួយគ្រឿង បាន​ក្រឡាប់​ធ្លាក់ចូល​ស្រែ​មួយកន្លែង និង​ផ្លែឈើ​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​អ្នកបើក​របួសស្រាល​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៨ កក្កដា ២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។​

 

​អ្នកបើកបរ​រងគ្រោះ​ឈ្មោះ​ម៉ាប់ បើករថយន្ត​ប្រភេទ​យី​ឌុប ពាក់​ស្លាក​លេខ​តាកែវ 3A-1156 ដឹកទំនិញ​ពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រូបគេ​បាន​បើក​ជែង​រថយន្តក្រុង​មួយគ្រឿង ក៏​ដាច់​រ៉ូ​ទីល​កង់​មុខ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​ចូល​វាលស្រែ​តែម្តង​៕សងស

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya