ភ្នំពេញ៖ សង្គមសម្ភារៈនិយមបានវាតទីយ៉ាងឆាប់រហ័ស មកលើគ្រួសារក្រីក្រ ហើយប្រាក់ដុល្លារឥទ្ធិពលធ្វើឲ្យគ្រួសារមួយចំនួនត្រូវធ្លាក់ចូល ក្នុងរណ្តៅអវិចី ដោយសារការលោភលន់របស់ឪពុកម្តាយខ្លួន ដើម្បីបំពេញនូវសេចក្តីត្រូវការមិនចេះចប់នោះមានឪពុកម្តាយមួយចំនួន បានលះបង់កូនស្រីជាទីស្រឡាញ់របស់ខ្លួនឲ្យទៅពួកអ្នកមានប្រាក់មាន អំណាចដោយពុំបានដឹងពីប្រវត្តិគេជាមុនឲ្យបានច្បាស់លាស់ផងក៏មាន។ ទីបំផុតពួកគាត់បានត្រឹមតែទឹកភ្នែកជូតក្បាលជង្គង់ប៉ុណ្ណោះ។
ខាងក្រោមនេះជាសាច់រឿងជូរចត់របស់ស្ត្រីម្នាក់ដែលត្រូវបង់ខ្លួន លង់ប្រាណនៅលើទឹកដីអាមេរិក។ នារីឈ្មោះ សុគន្ធា ដែលអ្នកសរសេរដាក់ឱ្យ ជាសំគាល់ អាយុ១៩ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ បានទម្លាយរឿងអាថ៌កំបាំងជីវិតពិតប្រាប់ឲ្យដឹងថា ខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូន៣នាក់ ។ នាងបានរៀបរាប់ថា កាលពីខ្ញុំអាយុ១៨ឆ្នាំរស់នៅក្នុងបន្ទុកឪពុកម្តាយដែលប្រកបមុខរបរ ធ្វើស្រែចម្ការ និងម្តងម្កាល គឺគាត់ដើរគួកជេដី។ ចាប់តាំងពីគាត់ដើរគួកជេដីមកឪពុកម្តាយខ្ញុំ និងថៅកែទិញដីដេលអាណិកជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកមាន ទំនាក់ទំនងគ្នាយ៉ាងញឹកញាប់។ ពេលប្រកបមុខរបរនេះយូរៗទៅធ្វើឲ្យគ្រួសារយើងទាំងពីរមានទំនាក់ទំនង គ្នាល្អ “ដូចទឹក និងត្រី” ឬ “បបូរមាត់ និងធ្មេញអ៊ីចឹង” ពេលនោះចាស់ៗបានផ្គូរផ្គង នាងខ្ញុំជាគូអនាគត ឲ្យទៅកូនប្រុសថៅកែ ។
នាង គន្ធា រៀបរាប់បន្តថា នៅពេលដែលគ្រួសារនាងខ្ញុំ និងគ្រួសារអាណិកជននោះចងសម្ពន្ធមេត្រីភាពឲ្យស្រឡាញ់កូនប្រុសគាត់ ជាគូអនាគត ហើយពេលនោះនាងទើបតែអាយុ១៨ឆ្នាំតែប៉ុណ្ណោះ ពុំដែលស្គាល់អ្វីទៅហៅថា ស្នេហានោះទេ ពោលគឺពុំទាន់ចេះស្រឡាញ់ប្រុសណាម្នាក់ឡើយ តែដោយគិតថា “នំមិនធំជាងនាឡិ” ក៏បានសម្រេចចិត្តប្រតិបត្តិធ្វើតាមឪពុកម្តាយដែលមានគុណទៅ។
មិនយូរប៉ុន្មានថៅកែទិញដី និងភរិយា ព្រមទាំងកូនកម្លោះ ក៏បានមកដល់ភ្នំពេញ ហើយក៏រៀបចំពិធីចូលស្តីដណ្តឹងនាងខ្ញុំតាមប្រពៃណីខ្មែរឲ្យទៅ កូនប្រុស។ នាងនិយាយបន្តទាំងអួលណែន ដើម.កថា លុះចប់ពិធីស្តីដណ្តឹងក្រុមគ្រួសារយើងទាំងពីរក៏បានធ្វើដំណើរ មកផ្ទះនាងខ្ញុំពេលនោះពួកគាត់ស្នាក់នៅផ្ទះខ្ញុំមួយយប់។ លុះព្រឹកឡើងថ្ងៃបន្ទាប់ថៅកែ បានលួងលោមបបួលនាងទៅដើរកម្សាន្ត។ នាងរំឭកពីដំណើរកម្សាន្តថា ដោយសារតែ យើងជាគូដណ្តឹងនឹងគ្នាហើយគោរពតាមគន្លងឪពុកម្តាយ ដូចពាក្យស្លោកពោលថា “នំមិនធំជានាឡិនោះ” នាងក៏មិនហ៊ានបដិសេធអ្វីឡើយ ហើយក៏ទៅជាមួយគូដណ្តឹង ព្រមទាំងឪពុកម្តាយគេទៀតផង តែពេលនោះគេមិនបាននាំនាងទៅនៅទីរួមខេត្តដូចពាក្យដែលបានសន្យា គឺគេបង្ហួសរថយន្តទៅលេងខេត្តឆ្ងាយៗដូចជាកំពត កំពង់សោម ព្រៃវែង ស្វាយរៀង បាវិត និងកំពង់ចាមទៀតផងអស់រយៈពេលមួយខែ។ ពេលនោះហើយដែលខ្ញុំត្រូវធ្លាក់ចូលក្នុងអន្ទាក់បិសាចតណ្ហាដោយមិន ដឹងខ្លួន សូម្បីតែទំនាក់ទំនងមកឪពុកម្តាយ ឬទូរស័ព្ទក៏ត្រូវហាមឃាត់ដែរ។ ពេលនោះគេបង្ខំឲ្យខ្ញុំធ្វើជាទាសីតណ្ហាដោយមិនគិតពីតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយស ភាពថ្លៃថ្នូរអ្វីឡើយ…។
ក្រោយមកគេក៏បាននាំខ្ញុំមកព្រលានយន្តហោះ ដោយគេប្រាប់ថា នាំនាងខ្ញុំទៅជាមួយដែរ គេនិយាយថាគេរត់ការសំណុំបែបបទរួចហើយ ប៉ុន្តែពាក្យទាំងនេះគ្រាន់តែជាពាក្យភូតភរប៉ុណ្ណោះ ព្រោះខ្ញុំមិនដែលទៅ ធ្វើសម្ភាសនៅស្ថានទូតអាមេរិកផងធ្វើម្តេចទៅកើត។ ឆ្លៀតឱកាសល្អពេលមកដល់ព្រលានយន្តហោះខ្ញុំក៏លួចរត់តែម្តង។ នាងនិយាយបន្តទៀតថា ដោយសារ តែឥទ្ធិពលដុល្លារធ្វើឲ្យនាងស្គាល់នូវសង្គមខាងក្រៅស្គាល់ការ លួងលោមសុំស្រឡាញ់បោកប្រាស់គ្រប់បែបយ៉ាង ហើយធ្វើឲ្យគ្រួសារខ្ញុំ និងរូបខ្ញុំផ្ទាល់បានជួបវិប្បដិសារៈអស់មួយជីវិត។
នាងសួរខ្លួនឯងថា បើដល់ដំណាក់កាលនេះទៅហើយ តើត្រូវធ្វើយ៉ាងណាបើអ្វីដែលកើតឡើងដោយការបង្ខិតបង្ខំរបស់ឪពុកម្តាយ នោះ? ពេលនេះខ្ញុំចង់តែសម្លាប់ខ្លួនលែងចង់រស់នៅលើលោកនេះទៀតឡើយ ហើយក៏លែងចង់ឃើញពិភពលោកដែលពេញទៅដោយក្តីឈឺចាប់ខ្លោចផ្សាសម្រាប់ ជីវិតខ្ញុំនេះតទៅទៀតឡើយ។
តើច្បាប់អាចចាប់មនុស្សប្រើល្បិចបោកប្រាស់ព្រហ្មចារីយ៍ក្មេងស្រី នៅស្រុកស្រែដូចជារូបខ្ញុំនេះដែរទេ? នាងបន្តថាមានក្មេងស្រីៗជាច្រើននៅស្រុកស្រែត្រូវអស់ព្រហ្មចារីយ៍ដូច រូបខ្ញុំនេះច្រើននាក់ណាស់។ ដោយសារតែឥទ្ធិពលនៃដុល្លារធ្វើឲ្យអ្នកស្រុកស្រែចម្ការត្រូវបាត់ បង់ទំនៀមទម្លាប់ប្រពៃណីខ្មែរបុរាណដែលធ្លាប់មានយូរយារណាស់មកហើយនោះ ។
បើបងប្អូនបានដឹងដំណឹងនេះ សូំទំនាក់ទំនងមកហ្វេកសបុក ព្រហ្ម ពៅ លេខទូរស័ព្ទ 012 304 356៕
» ព័ត៌មានជាតិ » បាត់ដំណឹងក្មេងស្រី ៥ថ្ងៃ ឪពុកម្តាយសង្ស័យចាញ់បោកគេ