ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី ដែល​ឃាតករ សម្លាប់​យក​ទៅ​ប្លុង​ចោល បៅ​ក្នុង​ដី​ឡូតិ៍ សង្កាត់​កា​កាប រក​អត្តសញ្ញាណ​ឃើញ​ហើយ​ ​

ស្ត្រី ដែល​ឃាតករ សម្លាប់​យក​ទៅ​ប្លុង​ចោល បៅ​ក្នុង​ដី​ឡូតិ៍ សង្កាត់​កា​កាប រក​អត្តសញ្ញាណ​ឃើញ​ហើយ​ ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ត្រូវបាន ឃាតករ​សម្លាប់ ហើយ​រុំ​នឹង​អង្រឹង យក​ទៅ​បោះចោល​នៅ​វាលស្មៅ ក្នុង​ដី​ឡូតិ៍​ទំនេរ ក្រុម​៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន កម្មករ​ប្រទះឃើញ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ។
​សាកសព​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​រួច ការសន្និដ្ឋាន ទៅលើ មាន​ជនដៃដល់​សម្លាប់​ហើយ​យក​ទៅ​បោះចោល តែម្តង ជា​ករណី​ឃាតកម្ម ។ ក្រោយពី​ពិនិត្យ​រួច​សាកសព ត្រូវបាន​យក​ទៅ​តំកល់ទុក​នៅ​វត្ត អង្គ​តាមុ​ិ​ញ រងចាំ​ធ្វើការ​ស្រាវជ្រាវ​បន្ត ។​
​តាម​សមត្ថកិច្ច​បាន​ឱ្យដឹងថា ក្រោយពី​ធ្វើ​ការស្រាវជ្រាវ យ៉ាង​ដុតដៃដុតជើង រហូតដល់​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ នេះ ត្រូវបាន ស្គាល់​អត្តសញ្ញាណ​ហើយ ។​
​បើ​តាម​ការអះអាង ពី​នារី​ឈ្មោះ វង់ សា​វន អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សន្ទា​ស ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិច បាន​អះអាង​ថា នាង​ជា​ប្អូនស្រី ង្កើ​តរបស់ សាកសព ។ សាកសព ក្នុង​ហេតុការណ៍ មានឈ្មោះ វង គន្ធា អាយុ​៣០​ឆ្នាំ បម្រើ​ការងារ នៅ​ហាង​ចិន មួយកន្លែង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រងគ្រោះ ជា​ស្រី​ម៉េ​ម៉ា​យ កូនប្រុស​ម្នាក់ រស់នៅ ជាមួយ​ជីដូន​ខាង​ប្តី​បាត់​ហើយ ។​
​នារី​ត្រូវជា​ប្អូន​បង្កើត សាកសព បាន​បន្តទៀតថា នាង​មាន​បងប្អូន​ចំនួន​៣​នាក់ ប្រុស​១​ស្រី​២​នាក់ ជនរងគ្រោះ ជា​កូនច្បង ។ បន្ទាប់​ពី​លែងលះ​ជាមួយ​ប្តី ក៏​បាន​នាំញ្នា​២​នាក់​បងប្អូន​មក​ក្រុងភ្នំពេញ​រក​ការងារ​ធ្វើ លុះ​មកដល់​ថ្ងៃ​មុន​កើតហេតុ មិនដឹងថា មានរឿង​អ្វី​កើត​ឡើង​សម្រាប់​ជនរងគ្រោះ​នោះ ទេ រហូតដល់ ទទួល​ពត៌មាន ស្លាប់​បែបនេះ​ទៅវិញ ។​
​តាម​សមត្ថកិច្ច បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ នេះ​ថា ជុំវិញ​ករណី សម្លាប់​ស្ត្រី​ខាងលើ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ៕11233336_441631052687438_2127359466912014475_n 11811436_441631016020775_3438539230303807711_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya