ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​៣​នាក់ និង​ថ្នាំញៀន​១០​កញ្ចប់​តូច​នៅ​ក្បាលកោះ​

ឃាត់ខ្លួន​យុវជន​៣​នាក់ និង​ថ្នាំញៀន​១០​កញ្ចប់​តូច​នៅ​ក្បាលកោះ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​១០​កញ្ចប់ តូច ម៉ូតូ​មួយគ្រឿង កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

 
​ជនសង្ស័យ​មាន ១-​ឈ្មោះ ឈុំ សារ៉េត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ , ២-​ឈ្មោះ ផន មករា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​ទី​៣-​ឈ្មោះ សុខុម ប្រុស​ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

 
​ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ ទាំង​៣​នាក់​នេះ​សមត្ថកិច្ច​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-8201 រកឃើញ​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​ធំ ស្មើ​និង​១០ កញ្ចប់ តូច​ដែល​ជន សង្ស័យ​ម្នាក់​ឈ្មោះ​ឈុំ សារ៉េត លាក់ទុក​ក្នុង​ចង្កេះ​ខោ ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុតាង​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕sd fsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya