ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » កូនប្រសា​ចាប់រំលោភ​ម៉ែក្មេក អាយុ​៨២​ឆ្នាំ​ ​

កូនប្រសា​ចាប់រំលោភ​ម៉ែក្មេក អាយុ​៨២​ឆ្នាំ​ ​

កំពង់ធំ ៖ ហេតុការណ៍​ដ៏​ហួសចិត្ត​នឹក​ស្មាន​មិន​ដល់ ចំពោះ​ដូនចាស់​ម្នាក់​អាយុ ៨២​ឆ្នាំ ត្រូវបាន​កូនប្រសា​ល្មោភ​តណ្ហា ចាប់​រំលោភ​ដោយ​គ្មាន​ត្រា​ប្រណី នៅលើ​ផ្ទះ​របស់​ម្តាយក្មេក ដោយសារ​តែ​ទឹក​ប្តូរ​និស្ស័យ បាន​ធ្វើឲ្យ បុរស​ប្រមឹក​ម្នាក់​មើលឃើញ​ដូច​ចាស់ អាយុ​៨២​ឆ្នាំ ក្លាយទៅជា​ក្មេងស្រី​អាយុ ១៩​ឆ្នាំ​ទើប​ចាប់​ម្តាយក្មេក ខ្លួនឯង​រំលោភ​ដើម្បី​សម្រេច​តណ្ហា​របស់​ខ្លួន​។​
​កាលពី វេលា​ម៉ោង ៣.០០​នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៥ ឃុំ​ឈូក​ខ្សាច់​ស្រក​បារាយណ៍​ខេត្ត​កំពង់ធំ ជនសង្ស័យ​ជា​កូនប្រសា​ឈ្មោះ​កុយ ផល ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់​ភូមិ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ជនរងគ្រោះ តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ នៅ​ចំពោះមុខ​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត ទៅលើ​ព្រហ្មចារី របស់​ដូនចាស់ អាយុ​៨២​ឆ្នាំ នោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ  ជនសង្ស័យ​រួមជាមួយ​មិត្តភ័ក្ដ​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​ជោកជាំ​ក្រោយមក​ក៏ បែក​គ្នា​ទៅ​ផ្ទះ​រៀង​ស្រាប់តែ​ជនសង្ស័យ​មកដល់​ផ្ទះ​ឃើញ​ម្ដាយក្មេក ឃើញ​ដូនចាស់​នៅ​ម្នាក់ឯង ក៏​មាន​អារម្មណ៍​ចង់​រួមភេទ​ក៏​ចាប់​ម្ដាយក្មេក រំលោភ​បាន​សម្រេច  ចំណែក​ដូច​ចាស់​ត្រូវបាន​ទទួល​រង នូវ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​នេះ បាន​ព្យាយាម​ស្រែកហៅ​ឲ្យ​អ្នកផង​ជួយ តែ​ត្រូវ​បាន​កូនប្រសា​គំរាម​សម្លាប់ចោល ទើប​ទ្រាំ​តាម​យថាកម្ម លុះ​ជនសង្ស័យ​បាន​សម្រេច​ដូច​បំណង ក្រោយមក កូនស្រី​ជនរងគ្រោះ បាន​មក​ដល់​ត្រូវ​បាន​ដូច​ចាស់ រៀបរាប់​ពី​ហេតុការណ៍ ទើប​ប្តឹង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ដែល​បាន​ដឹកនាំ​កម្លាំង​ដោយ​លោក​សេង សំ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ តែម្តង  ចំណែក​ចម្លើយ​ចុងក្រោយ​របស់​ជនសង្ស័យ បាន​ឆ្លើយថា ខ្លួន​ទើបតែ​ប្រព្រឹត្ត​ម្តងគត់ ក៏​ជាប់​ខ្នោះ​តែ​ម្តង​៕T-07-27-15-p-full T-07-27-15-pp-full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya