ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់​ជនសង្ស័យ​គ្រឿងញៀន​២​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន ​

ប៉េអឹម​ឃាត់​ជនសង្ស័យ​គ្រឿងញៀន​២​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន ​

កំពង់ឆ្នាំង​៖ កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង ក្រោម​ការចង្អុលបង្ហាញ និង​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា  ឆ្នាំ​២០១៥ ដឹកនាំ ដោយ​លោក​អនុសេនីយ៍ឯក យឹម ពិសី មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​កំពង់ឆ្នាំង​បង្ក្រាប ជនសង្ស័យ​ចែកចាយ និង ប្រើប្រាស់ គ្រឿងញៀន ដោយ​ធ្វើ​ការឃាត់​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ ខណៈ​កំពុង​ធ្វើ​ការដោះដូរ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំងចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ក្នុង​ប្រតិបត្តិការ បង្ក្រាប​នេះ​សមត្ថកិច្ច បាន​ដក ហូត​បាន​វត្ថុ តាង​ថ្នាំញៀន​២​កញ្ចប់ តូច​-​ធំ និង​សំភារៈ​សេព​មួយចំនួនទៀត​។ ជនសង្ស័យ ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ​កុល សុភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន ទីលំនៅ​ភូមិ​ត្រពាំង​ចេក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​២-​ឈ្មោះ​ហុង ហៀ​ង  អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ៕CH-01370 CH-01371

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya