ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​លោត​ទឹក​សម្លាប់ខ្លួន ត្រូវបាន​រក​ឃើញ​ហើយ ជា​អ្នកដឹកនាំ​រឿង​ផលិតកម្ម​រ៉​ក​ ​

បុរស​ម្នាក់​លោត​ទឹក​សម្លាប់ខ្លួន ត្រូវបាន​រក​ឃើញ​ហើយ ជា​អ្នកដឹកនាំ​រឿង​ផលិតកម្ម​រ៉​ក​ ​

ភ្នំពេញ ៖ សព​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកដឹកនាំ​រឿង​ឱ្យ​ផលិតកម្ម​រ៉ក ត្រូវបាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ទន្លេសាប កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​បុរស​រងគ្រោះ​លោក​ទឹក​នៅ​ស្ពាន​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃ​ទី​២៥​កក្កដា ដែល​សព​មាន​សភាព​ហើម​ហើយ​ធំក្លិន​ស្អុយ​ទៅ​ហើយ​នោះ ស្ថិតនៅ​តាម​ដង​ទន្លេសាប សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។  មាន​ឈ្មោះ​ស៊ុន ចាន់​នូ​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នកដឹកនាំ​រឿង​ឲ្យ​ផលិតកម្ម ROCK ស្នាក់​នៅ​កភូមិ​១០ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ខណ្ឌដូនពេញ​និង​មាន​ទី​ស្រុកកំណើត​នៅ​ភូមិ​ជើង ឃុំ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ​។​
​ខណៈ​ដែល​ពួកគាត់​បាន​ឈរ​សំឡឹង​មើលទៅ​ផ្ទៃ​ទឹកទន្លេ ស្រាប់តែ​ប្រទះ​ឃើញ​របស់​ម្យ៉ាង​រាង​ដូច​ជា​មនុស្ស អណ្តែត​វិលវល់​កណ្តាលទន្លេ លុះ​ក្រឡេក​យូរៗ​ក៏​កាន់តែ​អណ្តែត​ផាត់​មក​កៀក​ម្តង​បន្តិចៗ ទើប​ពួកគាត់​ឃើញច្បាស់​ថា​ជា​សព ហើយ​ក៏​នាំគ្នា​ឆោឡោ​ឡើង​ក៏​រាយការណ៍​ប្រាប់​សម្ថ​កិច្ច​ចុះ​អូស​យកមក​ដាក់ ច្រាំង​ដើម្បី​ពិនិត្យ​។​
​គួរ​រំលឹក​ដែរ​ថា​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែរ​ប្លែក មក​ចត​ទុក​ចោល​នៅ​ស្ពាន​ជ្រោយចង្វារ​ហើយ​លោតទឹក​សម្លាប់ខ្លួន​តែ​ម្តង​កាលពី យប់​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០១៥ ហើយ​ក៏​លិច​បាត់​រហូត​ទើប​នឹង​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ពេល​នេះ​។ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕
2 22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya