ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី អាយុ​២​ឆ្នាំ ត្រូវ​កង្ហារ​កែច្នៃ បក់​កំទេច​ពោត​ពុះ ចំ​ក្បាល​ស្លាប់ ​

ក្មេងស្រី អាយុ​២​ឆ្នាំ ត្រូវ​កង្ហារ​កែច្នៃ បក់​កំទេច​ពោត​ពុះ ចំ​ក្បាល​ស្លាប់ ​

កំពង់ឆ្នាំង​៖ ហេតុការណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិ​កោះ​ឬ​ស្សី ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​
​ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម ខណៈ​ក្មេងស្រី​រូបនេះ បាន​ដើរ​ជិត​កង្ហារ​កែច្នៃ បក់​កំទេច​ពោត ហើយ​ត្រូវស្លាប​កង្ហារ​ពុះ​ចំ​កណ្តាល​ថ្ងាស់ បែក​លលាដ៍ ស្លាប់​តែ​ម្តង​។​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប្រឡាយ​មាស បានអោយដឹងថា ក្មេងស្រី​ដែល​ស្លាប់​បាត់បង់​ជីវិត ខាងលើនេះ ឈ្មោះ ស៊ីវ ថាវ អាយុ​២​ឆ្នាំ គ្រោះថ្នាក់​ដោយ​ត្រូវ​ស្លាប់​កង្ហារ កែច្នៃ​សម្រាប់​បក់​កំទេច ពោត​ពុះ​ចំ​កណ្តាល​ថ្ងាស់ បណ្តាល អោយ​ស្លាប់​បាត់ប់​ជីវិត​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ ។  លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល បាន​បន្ត​អោយដឹងថា ឪពុកម្តាយ ក្មេងស្រី​រងគ្រោះ នឹង​ត្រូវ​អប់រំ ឬ​យ៉ាងណា​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​អោយ​រៀបចំ​ធ្វើ​បុណ្យ​សព​រួចរាល់​សិន ព្រោះនេះ​ជា​ការ ធ្វេសប្រហែស​ក្នុង​នាម​ជា​អាណាព្យាបាល ៕10405579_410878575763905_1577108606573537394_n 11696020_410878612430568_1149883337557492453_n 11751781_410878589097237_3028579303418272342_n10405579_410878575763905_1577108606573537394_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya