ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​ទូរស័ព្ទដៃ

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​ទូរស័ព្ទដៃ

(​ស្ទឹងត្រែង​) ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពេល​កំពុង​យក​ទូរស័ព្ទ​ម៉ាក អាយ​ហ្វូន​ហ្វាយ អែ​ស​(IPhone 5s) ទៅ​ដោះ​កូដ អាយ​ក្លោដ (iCloud) នៅ​ផ្សារ​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១២​និង​៤៤​នាទី​រសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ ។​
គាត់​បាន បាត់ ទូរស័ព្ទ​ម៉ាក អា​យ ហ្វូន ហ្វាយ (IPhone 5s) ១​គ្រឿង​កាលពី​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ដែល​គាត់​បាន​ទុក​ក្នុងផ្ទះ​របស់​គាត់ ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​។​ប៉ុន្តែ​ទូរស័ព្ទ​គាត់​គឺ​បាន​ភ្ជាប់ អា​យ ក្លោដ​(iCloud)​រួចទៅហើយ​។​លុះ​ព្រឹក​ឡើង​ទើប​គាត់ បាន​អោយ​ជាង​ជួសជុល​ទូរស័ព្ទ​បើក លេខ​កូដ​(iCloud)​ទើប​ដឹងថា​មាន​គេ​យក​មក​អោយ​ជាង​ទូរស័ព្ទ​ផ្សេងទៀត​ដោះ​កូដ​។​

​ពេល​នោះ​ដែរ​គាត់​ក៏​តាម​រក​អ្នក​ដែល​យក​ទូរស័ព្ទ​របស់​គាត់​មក​ដោះ​លេខ​កូដ ក្រោយមក​គាត់​ក៍​បាន​រក​ឃើញ​អ្នក​ដែល​យក​ទូរស័ព្ទ​របស់​គាត់​ទៅ​កន្លែង​ជាង​ទូរស័ព្ទ រួច​ហើយ​ក៍​សួរនាំ​ជន​សង្ស័យថា បាន​យក​ទូរស័ព្ទ​នេះ​មកពីណា​។ ពេល​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​រដិករដុប​ហាក់បីដូ​ចជាដឹងថា​ម្ចាស់​ទូរស័ព្ទ​តាមទាន់​។​

​ដោយ​មាន​ការសង្ស័យ​ទើប ម្ចាស់​ទូរស័ព្ទ​ខ​ល​ទៅ​សមត្ថកិច្ច​ដើម្បី​នាំ​ជនសង្ស័យ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង​ទៅ​។ ខ្លួន​មិន​បាន​លួច​យក​ទូរស័ព្ទ​នេះ​ទេ គឺមាន​អ្នក​ផ្សេង​ទៀត​យក​មក​លក់​អោយ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនោះ​ទូរស័ព្ទ​នេះ​បើក​ចេញ​តែ​មិន​ដំណើរការ​កម្មវិធី​ទេ ព្រោះ​ទូរស័ព្ទ​ជាប់ អាយ​ក្លោដ​(iCloud)​ក្រោយមក​រូប​ខ្លួន ក៍​បាន​យក​ទូរស័ព្ទ​នេះ​ទៅ​ដោះ​លេខ​កូដ ស្រាប់តែ​មាន​បុរស​ម្នាក់ មក​សួរនាំ រួច​ក៍​ហៅ​សមត្ថកិច្ច​មក​ចាប់​ភ្លាម​តែ​ម្តង ។​
​ជនសង្ស័យ​ឈ្មោះ សល់ កាន់​យ៉ា ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ អា​ឈើ នៅ​ភូមិ​ស្រៃ​គរ រស់​នៅ​មិន​ពិតប្រាកដ ។​

​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន ពិតជា​បាន​លួច​ទូរស័ព្ទ​ម៉ាក អា​យ ហ្វូន ហ្វាយ អែ​ស​(IPhone 5s)​នេះ​ពិត ប្រាកដ​មែន​៕
40883 d40881

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya