ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នគរបាល​ខណ្ឌ​ទួលគោក​ឃាត់ខ្លួន​ជនល្មើស ២ នាក់ អ្នកចាញ់​ចូល​ពេទ្យ អ្នកឈ្នះ​ចូល​គុក​ ​

នគរបាល​ខណ្ឌ​ទួលគោក​ឃាត់ខ្លួន​ជនល្មើស ២ នាក់ អ្នកចាញ់​ចូល​ពេទ្យ អ្នកឈ្នះ​ចូល​គុក​ ​

ភ្នំពេញ​៖ លោក​វរៈសេនីយ៍ឯក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ទួលគោក​បានអោយដឹងថា នៅ​ថ្ងៃ​ទី​២៧-០៧-២០១៥ វេ លា​ម៉ោង ៩​ព្រឹក នគរបាល ប៉ុស្តិ៍​បឹង​សាឡាង ក្រោម​ការ សម្របសម្រួល​ពី​កញ្ញា វ៉ា ស​ក្តា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំ ពេញ បាន​ឃាត់ខ្លួន​ជន សង្ស័យ​០២​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស ( ទំនាស់​គ្នា​ទៅ​វិញ​ទៅ មក បណ្តាល​ទាំង​ខាង​) ប្រព្រឹត្ត​នៅមុខ​ផ្ទះ​លេខ​២៩ ផ្លូវ លេខ​២២៧ ក្រុមទី​១០ ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ ៖
១- យន់ សំអាត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ មុខរបរ ជាង​សំណង់ ស្នាក់នៅ​ផ្ទះជួល លេខ​២ ផ្លូវលំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ( របួស​ក្បាល និង​ស្នាម​ឆូត​សើរ​ស្បែក​លើ កំភួនជើង​ខាងឆ្វេង​) ។​
២-​សោម សុភាព ហៅ វ៉ា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ទូរស័ព្ឌ ស្នាក់ នៅផ្ទះ​លេខ​២៩ ផ្លូវ​លេខ ២២៧ ក្រុមទី​១០ ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល គោក ( របួស​បែកក្បាល​) ។​
*​ជនរងគ្រោះ សោម សុផល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សន្តិសុខ​នៅ ស្ថានីយ៍​អាស៊ីសេរី ស្នាក់នៅ ផ្ទះ​លេខ​២៩ ផ្លូវ​២២៧ ក្រុមទី ១០ ភូមិ​៣ សង្កាត់​បឹង​សា ឡាង ខណ្ឌ​ទួលគោក ( របួស ផុង​លលា​ដ៏​ក្បាល កំពុង សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្សុី​) ។​
-​វត្ថុតាង​ចាប់យក​៖ កាំបិត ប​ន្ទោះ ចំនួន​០១ ( ចាប់​យក​ពី ជនសង្ស័យ​ឈ្មោះ សោម សុភាព ហៅ វ៉ា​) ។​
* ដំណើរ​រឿងហេតុ​
​នៅ​ថ្ងៃ​ទី​២៦-០៧-២០១៥ វេលា​ម៉ោង​ប្រហែល ១៩:៣០ នាទី ឈ្មោះ សោម សុផល ហៅ វ៉ា និង​ឈ្មោះ ចិន សាវឿន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ កំពុង ផឹកស៊ី​នៅ​ចំណុចកើតហេតុ ពេលនោះ​ស្រាប់តែ​ឈ្មោះ យន់ សំអាត បាន​មក​ទារលុយ ពី​ឈ្មោះ ចិន សាវឿន ដែល ជំពាក់​ថ្លៃ​ពលកម្ម​សំណង់ ចំនួន​១៦២$ ស្រាប់តែ​ឈ្មោះ សុភាព ហៅ វ៉ា បាន​ស្តីឱ្យ ឈ្មោះ យន់ សំអាត ម៉េច​បាន មក​ទារ​លុយ​រញ៉េរញ៉ៃ កន្លែង ផឹកស៊ី ,​ឈ្មោះ យន់ សំអាត បាន​ដើរចេញ ភ្លាម​នោះ​ឈ្មោះ សោម សុភាព ហ​វ៉ា បាន​យក ចាន​គប់ តែ​ឈ្មោះ យន់ សំអាត បាន​គេចផុត ទើប ឈ្មោះ សោម សុភាព ហៅ វ៉ា បាន​យក​កែវ​គប់ បណ្តាល​ឱ្យ ត្រូវ​ក្បាល​ឈ្មោះ យន់ សំអាត រងរបួស ហើយក៏​មាន​ប្រតាយ ប្រតប់​គ្នា ដោយ​ឈ្មោះ យន់ សំអាត មាន​តែ​ម្នាក់ឯង ចំណែក​ឈ្មោះ សោម សុភាព ជាមួយ​ប្អូន​ឈ្មោះ សោម សុផល ពេល​ដែល​កំពុងប្រ តា​យ​ប្រតប់​គ្នា ឈ្មោះ យន់ សអាត បាន​ស្រវា​យក​វត្ថុ​រឹង ( អាច​ជា​ដំ​ុ​ថ្ម​) វាយ​ទៅលើ​អ្នក ទាំងពីរ បណ្តាលឱ្យ​របួស ហើយ​បាន​រត់​ចូល​ការដ្ឋាន​សំណង់​នៅ​ក្បែរ​នោះ ទើប​ទាំង​ពីរ នាក់​បងប្អូន ដែល​មានឈ្មោះ សោម សុភាព ហៅ វ៉ា កាន់​កាំ បិតបន្ទោះ​ដេញតាម ហើយ កាប់​ទៅលើ​ឈ្មោះ យន់ សំអាត ត្រូវ​កំភួនជើង​ឆ្វេង របួស​សើរ​ស្បែក ពេលនោះ សភាព​របួស​ឈ្មោះ សោម សុផល មាន​ភាព​ឆ្ងន់​ធ្ង​រ ត្រូវ បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ ។​
​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧-០៧-២០១៥ យើង​បាន​ដំណើរការ​និ តិវិ​ធី​ស៊ើបអង្កេត ក្រោម​កិច្ច សម្របសម្រួល​ពី​កញ្ញា វ៉ា ស​ក្តា ព្រះរាជអាជ្ញារង បាន​ហៅ​ជនសង្ស័យ​ឈ្មោះ យន់ សំអាត និង​ឈ្មោះ សោម សុភាព ហៅ វ៉ា មក​សាកសួរ ហើយ​បាន​ធ្វើ​ការឃាត់ខ្លួន​តែ ម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ ការ​តាម​ផ្លូវច្បាប់ ៕ 11220915_390403121153384_2252997062498546771_n 11800248_390403147820048_8022121376976822631_n13728_390403084486721_9101006710823041748_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya