ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្គាល់​អត្តសញ្ញាណ​សព​នារី​ដែល​គេ​រុំ​អង្រឹង​ប្លុង​ចោល​ក្នុង​ដីឡូត៍ នៅ​សង្កាត់​កា​កាប​ ​

ស្គាល់​អត្តសញ្ញាណ​សព​នារី​ដែល​គេ​រុំ​អង្រឹង​ប្លុង​ចោល​ក្នុង​ដីឡូត៍ នៅ​សង្កាត់​កា​កាប​ ​

ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា សព​នារី​ដែល​គេ​សម្លាប់​ហើយ​រុំ​នឹង​អង្រឹង​ប្លុង​ចោល​ក្នុង​របង​ដីឡូត៍​នៅ សង្កាត់​កា​កាប​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​ឈ្មោះ​វង្ស គន្ធា អាយុ​២៦​ឆ្នាំ មុខរបរ​ជា​បុគ្គលិកភោេ​ជ​នីយដ្ឋាន​ចិន​នៅ​ម្តុំ​ដង​នង្គ័ល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំការ​ឥ​ឡឹ​ក សង្កាត់​កា​កាប មាន​ស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន​។​
​ប្រភព​បាន​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នារី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ចិន​ជាធម្មតា រហូតដល់​ម៉ោង​១១​យប់ គេ​ឃើញ​មាន​ម៉ូតូ​ឌុប​នាង​យក​ទៅ​ដាក់​នៅ​ភោជនីយដ្ឋាន​សួន​បុប្ផា​នៅ​ភូមិ ចំការ​ឥ​ឡឹ​ក ហើយ​គេ​ឃើញ​នាង​ចុះ​ដើរ ក្រោយមក​ស្រាប់តែ​បាត់​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃទី​២៦ ទើប​មាន​ការភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​តែម្តង​។​
​មកដល់​ថ្ងៃ​ទី​២៧ កក្កដា នេះ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​នារី​រង​គ្រោះ ដដែល ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​នៅ​ឡើយ​។​
​គួររំលឹកថា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៦ កក្កដា ២០១៥ មាន​ការភ្ញាក់ផ្អើល​ប្រទះឃើញ​សព​នារី​ម្នាក់​ត្រូវ​គេ​រុំ​អង្រឹង​យកមក ប្លុង​ចោល​ក្នុង​ដីឡូត៍​មួយ​កន្លែង​ជិត​ក្លិប​ផ្កាយ​ផ​ត ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ពិនិត្យឃើញ​ស្លាប់​ដោយ​រាងកាយ អាក្រាត មាន​ស្នាម​បែក​មាត់ ស្នាម​ច្របាច់ក និង​ស្នាម​ខាំ​ដៃស្តាំ​៕11750628_1641966536046927_2220398599219589839_n 11800618_1641962002714047_3606196155563080273_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya