បន្ទាយមានជ័យ ៖ កាលពីវេលាថ្ងៃទី៣១ សីហា ២០១៣ ស្ថិតនៅភូមិកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានវាយបាសំាងទឹកប៉ះខ្សែភ្លើងឆក់ ។ ជនរងគ្រោះទាំង២នាក់១-ឈ្មោះវេត វិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និង២-ឈ្មោះសាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅខេត្តសៀមរាប ។ ពួកគេទាំងពីរនាក់ជាកម្មករសិប្បកម្មកែច្នៃឈើធ្វើទ្វារបង្អួច ។ ក្រោយហេតុការណ៍នេះកើតឡើង ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕