ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ផឹក​ប្រេងរំអិល​ម៉ាកកូ​ស្មិច​ផ្ដាច់​សង្ខារ ព្រោះ​ប្រពន្ធ​លែងលះ​ ​

បុរស​ម្នាក់ ផឹក​ប្រេងរំអិល​ម៉ាកកូ​ស្មិច​ផ្ដាច់​សង្ខារ ព្រោះ​ប្រពន្ធ​លែងលះ​ ​

បាត់ដំបង ៖ បុរស​ម្នាក់​បាន​ព្យាយាម​ធ្វើអត្តឃាតរ​ហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥​ត្រង់​ចំណុច​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដោយ​បាន​ប្រើប្រាស់​ប្រេងរំអិល​ម៉ាកកូ​ស្មិច ដើម្បី​ផឹក​សម្លាប់ខ្លួន បន្ទាប់ពី​មាន​ការ​តូចចិត្ត​នឹង​ប្រពន្ធ​លែងលះ​។​
​បុរស​ម្នាក់​នេះ​មានឈ្មោះ លឿ សំអាន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ហើយ​បាន​ទៅ​ស្នាក់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។​
​តាម​របាយការណ៍​បាន​បន្តថា មួយ​រយៈពេល​កន្លង​ទៅ​ថ្មីៗ​នេះ ភរិយា​របស់​គេ​បាន​ធ្វើការ​លែងលះ​គ្នា ដែល​ធ្វើឲ្យ​រូបគេ​មាន​ការ​ពិបាកចិត្ត និង​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​បញ្ហា​នេះ ធ្វើឲ្យ​រូប​គេ​ចេះ​ផឹកស្រា​ដោយសារ​តែ​បញ្ហា​ផ្លូវចិត្ត​។ នៅ​ថ្ងៃកើតហេតុ គឺ​ជនរងគ្រោះ​ហាក់​មាន​សភាព​ស្រងូតស្រងាត់ ដោយ​មិន​សូវ​និយាយស្ដី​អ្វី​ទាល់តែសោះ រហូតដល់​ម៉ោង​៣​រសៀល ក៏​ស្រាប់តែ​មាន​ការភ្ញាក់ផ្អើល ដោយសារ​តែ​គេ​ឃើញ​បុរស​រូប​នេះ​បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ ព្រមទាំង​មាន​សភាព​បែកពពុះមាត់​ផង នៅក្នុង​ខណៈនោះ​ដែរ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈមណ្ឌល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ត្រង់​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ គឺ​សង្គេតឃើញថា នៅ​ក្បែរ​ជនរងគ្រោះ​មាន​បន្សល់​នូវ​សំបក​កំប៉ុង​ប្រេងរំអិល​ម៉ាកកូ​ស្មិច ដែល​ជា​វត្ថុតាង នៃ​ការផឹក​សម្លាប់​ខ្លួន​របស់​ជនរងគ្រោះ ដោយ​មិន​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​អ្វី​នោះឡើយ​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya