ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លោក លឹម គានហោ ចុះ​ដឹកនាំ​បញ្ជា​ការបែងចែក​ទឹក ជួយ​ដល់​កសិករ​ ​

លោក លឹម គានហោ ចុះ​ដឹកនាំ​បញ្ជា​ការបែងចែក​ទឹក ជួយ​ដល់​កសិករ​ ​

ខេត្តតាកែវ​៖ បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តាម​ប្រព័ន្ធធារាសាស្ត្រ​ធំៗ និង​ស្ថានភាព​បង្កបង្កើន​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត នានា ក្នុង​រយ​:​ពេល 2 សប្តាហ៍ រួចមក នៅ​ព្រឹក​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2015 លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្ទាល់ ចាត់ចែង​ការបែងចែក​ទឹក ដើម្បី​ជួយ​ដល់​កសិករ ដោយ​ចាប់ផ្តើម​ពី​ប្រព័ន្ធ ស្ទឺងព្រែក​ត្នោត​ក្នុង​ខេត្ត​កំពង់ស្ពឺ ទម្លាក់​មក​ទំនប់​អាងទឹក 7 មករា ( កំពង់​ទួល​) ហើយ​បញ្ចាល់​ចូល​តាម​ស្ទឹងតូច បង្ហូរ​ទៅ​ទន្លបា​ទី បន្ទាប់មក​យើង​ប្រើប្រាស់​ស្ថានីយ​បូមទឹក​ហ៊ុន សែន ទី 22 និង​ទី 23 បូមទឹក​ពី​ទន្លេ​បាទី ទម្លាក់​ចូល​ប្រឡាយ​ហនុមាន ទៅ​សង្គ្រោះ​ស្រូវ​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ ដែល​កំពុង​ត្រូវការ​ទឹក​ប្រមាណ 3.000 ហិកតា ។​
​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការងារ​នេះ​មិន​សាមញ្ញ​ពេក​ទេ ព្រោះ​យើង​ត្រូវ​នាំ​ទឹក​ឆ្ងាយ ព្រមទាំង​ត្រូវ​បង្ហែ​រ ប​ញ្ចាល់ ឬ​បូម​ច្រើន​ដំណាក់កាល ការងារ​នេះ​ទាមទារ​នូវ​ការតស៊ូ អត់ធ្មត់ តែ​ទោះជា​យ៉ាងណា យើង​ត្រូវតែ​ធ្វើឲ្យបាន ដើម្បី​ជួយ​ដល់​បងប្អូន​កសិករ ។​
​ការ​បែប​ចែក​ទឹក​មួយ​កន្លែង​ទៀត គឺ​ធ្វើឡើង​នៅ​ខេត្ត​ឧត្តរមានជ័យ ។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ប្រព័ន្ធ​ស្រោចស្រព​ស្ទឹង​ស្រែង ដែល​ទើបនឹង​សាងសង់​រួច មិន​ទាន់​នឹង​បានប្រគល់​-​ទទួល ផង​នោះ ឥឡូវនេះ​កំពុង​បង្ហាញ​ពី​សក្តានុពល​របស់​វា​ហើយ ។​
​កន្លងមក ប្រព័ន្ធ​នេះ បាន​ផ្តល់​ទឹក​ដល់​ស្រូវ​ប្រមាណ 10.000 ហិកតា នៅក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប​រួចហើយ ឥឡូវនេះ ដោយ​ពិនិត្យឃើញ​ថា ផ្ទៃ​ដី​ស្រូវ​ខាងលើ បា​រួចផុត​ពី​ការព្រួយបារម្ភ​ហើយ យើង​បាន​បង្វែរ​ទឹក ពី​អាង​ស្ទឹង​ស្រែង​នេះ ទៅ​ជួយ​ខាង​បន្ទាយមានជ័យ​ម្តង ។ យើង​មាន​ប្រឡាយ​មេ​បេតុង ជិត 50 គីឡូម៉ែត្រ ដើម្បី​នាំ​ទឹក ការងារ​នេះ​មិន​លំបាក​ដូច​ខាង​តាកែវ​ទេ តែ​យើង​ក៏​មាន​បញ្ហា​ដែរ ដោយសារ​តែ​បងប្អូន​ប្រជា​ពលរដ្ឋ​ចេះ​តែ​លួច​ទម្លាក់​ទ្វារ​ទឹក​នៅ​តាម​ប្រឡាយ  ដើម្បី​បញ្ចាល់ទឹ​កឲ្យហូរចូល​ស្រែ ។​
​ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន កុំ​ធ្វើ​របៀប​នេះ​ទៀត​អី ព្រោះ​ផ្នែក​ខាង​ក្រោម​កំពុង​ត្រូវការ​ទឹក​ខ្លាំង បើ​បង្ក​ឲ្យមាន​ការរាំងស្ទះ​ដូចនេះ អាច​នឹង​ធ្វើ​ឲ្យ​ស្រូវ​នៅ​ផ្ន​កែក​ខាងក្រោម​រង​ការខូចខាត តែបើ​យើង​ចូលរួម​ទាំងអស់គ្នា ចែករំលែក​គ្នា នោះ​យើង​នឹង​បាន​ប្រមូល​ផល​ទាំងអស់គ្នា ។​
​លោក​រដ្ឋមន្ត្រី​បន្តថា មកដល់ពេលនេះ ភ្លៀង​នៅ​ធ្លាក់​តិច តែ​តាមរយ​:​វិធានការ​បែងចែក​ទឹក ដែល​ក្រសួង​បាន និង​កំពុង​ចាត់ចិធានការ​នាពេល​នេះ គឺ​យើង​អាច​គ្រប់គ្រង​សភាព​ការណ៏​នេះបាន ។​
​ចំពោះ​សព​ជនរងគ្រោះ​ខាងលើ​នេះ​លោក​អ៊ូ​~​ឈាង​អភិបាលស្រុ​កៀនស្វាយ ចូល​បុណ្យ​សព​ជនរងគ្រោះ​ខាងលើ​នេះ​អង្គរ​២​បាវ​ស្មើ​និង​១០០​គីឡូក្រាម និង​ថវិកា​៤០​ម៉ឺន​រៀល​។​
​លោក​ថា នេះ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក​អោយតែ​មាន​ប្រជា​ពលរដ្ធ​គ្រោះ ធម្មជាតិ​ត្រូវ​ជួយ​ដោះស្រាយ​ទុក​លំបាក​ជូន​ពួកគាត់​គ្រប់ពេលវេលា ៕
dew

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya