ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មុខសញ្ញា​ឆក់ នៅ​ក្រុង​បាត់ដំបង​ ​

ប៉ូលិស​ឃាត់ខ្លួន​មុខសញ្ញា​ឆក់ នៅ​ក្រុង​បាត់ដំបង​ ​

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​ឆក់​កាបូប​យ៉ាងសកម្ម ហើយ​តែងតែ​ធ្វើ​សកម្មភាព​ទាំង​កណ្ដាល​ថ្ងៃ​នៅក្នុង​ក្រុង​បាត់ដំបង ត្រូវបាន​កម្លាំង​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្ដោប​បាន នា​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ទីតាំង​អ៊ីនធឺណិត​មួយកន្លែង ក្បែរ​ផ្សារ​បឹង​ឈូក បន្ទាប់ពី​ជន​នេះ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​ចំណុច​ខាង​មុខ​អង្គភាព រដ្ឋាករទឹក កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ ខែ​កក្កដា​ដែល​ស្ថិតនៅក្បែ​នឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបា​ល​ស្វាយប៉ោតែ​ម្ដង​។​
​ជនសង្ស័យ​នេះ​មានឈ្មោះ ចាន់ នុរ​ក្ស ហៅ​ត្រេន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ជា​ញឹកញាប់​គេ​តែងតែ​ចេញ​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃៗ​តែម្ដង ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច នៃ​អធិការ​ក្រុង​អសមត្ថភាព ក្នុង​ការបង្ក្រាប និង​អវត្តមាន នៅតាម​បណ្ដា​គោលដៅ​របស់​គេ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​មិនបាន​សារភាព​ទេ​លើ​ករណី​ឆក់​កាបូប​នៅ​ចំណុច​ខាង​មុខ​អង្គភាព រដ្ឋាករទឹក កាលពី​ថ្ងៃ​ទី​២៦ ប៉ុន្តែ​គេ​បាន​សារភាព និង​ទទួលស្គាល់​លើ​ករណី​ឆក់​កាបូប​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​សេះស កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ ដោយសារ​តែ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ មាន​ករណី​ឆក់​បាន​កើតឡើង​ជាប់​ជាប្រចាំ​។​
​ក្នុង​ការឃាត់ខ្លួន​មុខសញ្ញា​ឆក់​ដ៏​សកម្ម​នេះដែរ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​បាន​ធ្វើ​ការដកហូត​នូវ សម្ភារៈ​មួយចំនួន ដែល​ជា​របស់​ជនរងគ្រោះ ព្រមទាំង​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ដែល​ជន​នេះ​ប្រើប្រាស់​សម្រាប់​ធ្វើ សកម្មភាព ដោយឡែក​បក្ខពួក​មួយ​ចំនួន​ទៀត គឺ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​លុបបំបាត់​ឲ្យបាន​នូវ​ករណី​ខាងលើ​នេះ ដែល​បាន​កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ​។​
​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង កំពុង​សំដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​នៅក្នុង មូលដ្ឋាន ដោយសារតែ​ពួកគាត់​បាន​សង្គេតឃើញថា ចាប់​តាំងពី​អំឡុង​ដើមឆ្នាំ​២០១៥ រហូតមក​ដល់​ករណី​ឆក់ លួច និង​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ បាន​កើតមាន​ឡើង​គួរឲ្យកត់សម្គាល់ ប៉ុន្តែ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​បញ្ចេញស្នាដៃ​អ្វី​បន្តិច ទាល់តែសោះ គឺ​ហាក់បីដូចជា​កំពុងតែ​អសមត្ថភាព​អញ្ចឹង គឺមាន​តែ​កម្លាំង​ខេត្ត​ប៉ុណ្ណោះ​ដែល​តែងតែ​ចេញ​ប្រតិបត្តិការ​ទាំងយប់ ទាំង​ថ្ងៃ​៕Pisey-2015-07-27-full-G80

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya