ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៦​នាក់ វាយ​យុវជន​២​នាក់ គំរាម​យក​លុយ​និង​ទូរស័ព្ទ ​

ជនសង្ស័យ​៦​នាក់ វាយ​យុវជន​២​នាក់ គំរាម​យក​លុយ​និង​ទូរស័ព្ទ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ ជនសង្ស័យ​៦​នាក់ បានធ្វើ​សកម្មភាព វាយ​សំឡុត យុវជន​ពីរ​នាក់ ដើម្បី​ប្លន់ យក​កាបូប​លុយ​និង​ទូរស័ព្ទ នៅ​ចំណុច​ស្ថានីយ៍​បូមទឹក ស្អុយ​បឹងត្របែក នៅ​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
មុនពេល​កើតហេតុ មាន​យុវជន ២​នាក់ ជិះ​ម៉ូតូ ១ គ្រឿង​ម៉ាក MD បាន​ធ្វើដំណើរ​ពី​ផ្សារ​ច្បារអំពៅ ដើម្បី​ត្រលប់​ទៅផ្ទះ នៅ​ម្តុំ​ខាងក្រោយ​វត្ត​ដំបូង​ខ្ពស់ ដោយ​ជិះ តាម​បណ្តោយ​ផ្លូវ ២៧១ លុះ​ខាង​មុខ​ស្ថានីយ៍ បូមទឹក​បឹងត្របែក ពួកគេ​ទាំង​ពីរ​នាក់ បាន​ឈប់​ដើម្បី​បត់ជើងតូច​ក៏ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា ០៦ នាក់​បាន​ដើរ មក​សម្លុត​គម្រាម និង វាយ​យក​សំភារ​: ។ ពេលនោះ​ជនរងគ្រោះ​ទាំង​២ មានការ​ភយ័ខ្លាច បាន​ប្រគល់​លុយ​ចំនួន​២០​ដុល្លារ ទូរស័ព្ទដៃ​ម៉ាក់ LG តំលៃ​ប្រហែល ១៦០​ដុល្លារ ឲ្យទៅ​ក្រុម​ក្មេង​ពាល​ទាំង​៦​នាក់​នោះ​ទាំងអស់ សូមបញ្ជាក់​ថា បន្ទាប់​ពី​ឲ្យ​សំភារៈ​ទៅ​ក្រុម​ក្មេង​ពាល ជនរងគ្រោះ​ពុំ​បាន​ការ​ប្តឹងផ្តល់​អ្វី​ទេ ពេល​សម្ថ​កិច្ច​ទៅដល់​កន្លែងកើតហេតុ ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​អស់​ហើយ​៕
Hong-0975

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya