ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ដូនជី​២​នាក់ ទាស់សម្ដី​គ្នា ក្លាយជា​ហិង្សា​បង្ក​ឲ្យ​ដូនជី​ម្នាក់​របួស​បាក់ឆ្អឹង​ដងកាំបិត​

ដូនជី​២​នាក់ ទាស់សម្ដី​គ្នា ក្លាយជា​ហិង្សា​បង្ក​ឲ្យ​ដូនជី​ម្នាក់​របួស​បាក់ឆ្អឹង​ដងកាំបិត​

​កំពង់ឆ្នាំង ៖ ដូនជី​ម្នាក់​បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ដោយ​ត្រូវ​ដូនជី​ម្នាក់ទៀត​ទាញ​ទម្លាក់​ពីលើ ខ្ទម​ស្នាក់នៅ​សំណាក់​ធម៌​មួយ​ខណៈដែល​ដូនជី​ទាំង​២​នាក់ មានទំនាស់​ពាក្យសំដី​បន្តិចបន្តួច​រឿង​បាត់​រនាំង​ឃាំង​ការពារ​ដំណាំ​មុខ ខ្ទម​ស្នាក់​នៅក្នុង​វត្ត​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតក្នុង​វត្ត​ធម្មយុត្តិ ក្នុងភូមិ​ធម្ម​យុ​តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​លោក ម៉ា យន្ត មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រុង​កំពង់ឆ្នាំង បាន​និយាយ​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា ដូនជី​ដែល​រង​ការចោទប្រកាន់ថា បាន​ទាញ​ដូនជី​ម្នាក់ទៀត ទម្លាក់​ពីលើ​ខ្ទម​ស្នាក់នៅ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង មានឈ្មោះ ចិន សំអុល អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ខេត្តកណ្តាល  បានមក​ស្នាក់នៅ​សំណាក់​ធម៌​នៅ​វត្ត​ធម្មយុត្តិ ជាង​២០​ឆ្នាំ​ហើយ​។ ចំណែក​ដូនជី​រងគ្រោះ​មានឈ្មោះ អ៊ុច ពា​ញ អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ធម្មយុត្តិ ជិត​វត្ត​ស្នាក់នៅ​សំណាក់​ធម៌​។​
មុនពេល​កើតហេតុ ដូនជី​រងគ្រោះ​បាន​បាត់​រនាំង ឃាំង​កន្លែង​ដាំ​ស្លឹកគ្រៃ ហើយ​បាន​ដើររក​ដល់​មុខ​តូប ដូនជី ឈ្មោះ ចិន សំអុល ពេលនោះ​ក៏បាន​ទាក់​សំដី​គ្នា​បន្តិចបន្តួច បន្ទាប់មក​ដូនជី រងគ្រោះ​ក៏បាន​ត្រឡប់មក​ឡើងលើ​ខ្ទម​សំណាក់​ធម៌​វិញ ចំណែក​ដូនជី ឈ្មោះ​ចិន សំអុល យល់ថា គាត់​ខុស​បាន​និយាយ​លេង​ជ្រុល ក៏​ដើរ​មកឈរ​សុំទោស ដូនជី​រងគ្រោះ ថា គាត់​និយាយ​លេង​ទេ តែ​ដូនជី​រងគ្រោះ​នៅតែ​ប្រកាន់ ថា ជាការ​និយាយ​ចោទប្រកាន់​និង​បាន​យក​ដំបង​ឬ​ស្សី​ពីងពុង តូច​ល្មម វាយ​ក្បាល​ដូនជី ឈ្មោះ ចិន សំអុល ម្តង ជា​២​ដង តិចៗ ពេលនោះ​ដូនជី ចិន សំអុល ទ្រាំ​មិនបាន​ក៏​ចាប់ដៃ​ដូនជី​រងគ្រោះ ជាប់​រួច​ទាញ​ទម្លាក់​ពីលើ​ខ្ទម​ស្នាក់នៅ​កំពស់​ជាង​១​ម៉ែត្រ​ធ្លាក់​មក​ដី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​បាក់​ឆ្អឹងជំនី​ខាងឆ្វេង​។​
​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ បាន​ដឹក​ដូនជី​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ព្យាបាល របួស តែដោយសារ​រងរបួស​បាក់ឆ្អឹង​ទើប​បន្ត​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត បាន​ដំបង​បន្តទៀត ។ ចំណែក​ដូនជី​ឈ្មោះ​ចិន សំអុល សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានសម្រេច​កសាង​សំណុំរឿង​បញ្ជូនទៅ ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ទៅ​តុលាការ បន្ទាប់​ដូនជី​ទាំងពីរ​មាន​វ័យ​ចំណាស់ៗ ចង់​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ  តែ​ដូនជី​ទាំង​២​មិន​ស្រុះស្រួល​គ្នា  ដោយ​ដូនជី​បង្ក​សុំ​សង​៣០​ម៉ឺន​រៀល ប៉ុន្តែ​ដូនជី​រងគ្រោះ​ទារ​សំណង​២​លាន​រៀល​៕ដថ ដសស

ដថ6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya