ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » និស្សិត​សាលា​ពេទ្យ​ជាង​២០​នាក់ ដាក់​ទូរស័ព្ទ​នៅក្រោម​កែបម៉ូតូ ត្រូវ​ចោរលួច​អស់​ជាង​២០​គ្រឿង​ ​

និស្សិត​សាលា​ពេទ្យ​ជាង​២០​នាក់ ដាក់​ទូរស័ព្ទ​នៅក្រោម​កែបម៉ូតូ ត្រូវ​ចោរលួច​អស់​ជាង​២០​គ្រឿង​ ​

ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥  ក្រុម​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រមាណ​ជាង​២០​នាក់ បាន​បាត់​ទូរស័ព្ទ​អស់​ជាង​២០​គ្រឿង បន្ទាប់ពី​ពួកគេ​ចូល​ប្រឡង​ស្ថិត​នៅ​សាលា​ពេទ្យ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​តាម​ការរៀបរាប់​ពី​ក្រុមនិស្សិត​រងគ្រោះ​បានបញ្ជាក់​ថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ដែល​ពួកគាត់​ចូល​ទៅ​ប្រឡង ខាង​សាលា​មិន​អនុញ្ញាត​ឲ្យ​យក​ទូរស័​ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង​ឡើយ ទើប​ពួកគាត់​ដាក់​ទូរស័ព្ទ​នៅក្រោម​កែបម៉ូតូ​រៀងៗ​ខ្លួន ។ ប៉ុន្តែ​នៅពេល​ពួកគេ​ចេញ​ពី​ប្រឡង មកវិញ ស្រាប់តែ​បាត់​ទូរស័ព្ទ​ពី​កែបម៉ូតូ​អស់​ជាង​២០​គ្រឿង​។​
​ប្រភព​បន្តថា អ្នកទទួល​ផ្ញើ​ម៉ូតូ​មិន​ទទួលខុសត្រូវ​លើ​ទូរស័ព្ទ​របស់​ពួកគាត់​នោះទេ បើ​ទោះ​ជា​ពួកគាត់​ផ្ញើ​ម៉ូតូ​នៅ​កន្លែង​បរិវេណ​ស្ថិតក្រោម​ការឃ្លាំមើល​របស់​អ្នកយាម​ម៉ូតូ​យ៉ាងណាក៏ដោយ​។ ទូរស័ព្ទ​ដែល​បាត់​ទៅ​នោះ សុទ្ធតែ​ស៊េរី​ទំនើប ម៉ាក​អាយ​ហ្វូន និង​សាំ​ស៊ុង ។​
​គេ​សង្ស័យថា អ្នកទទួល​ផ្ញើ​ម៉ូតូ​របស់​ក្រុមនិស្សិត​ខាងលើនេះ ជា​បក្ខពួក​ក្រុមចោ​រទាំ​ង​អស់​នោះ​ហើយ ។ ពីព្រោះថា វា​មិន​ដែល​នោះទេ មាន​គេ​ចូល​ទៅ​កន្លែងផ្ញើម៉ូតូ ហើយ​គាស់​កែបម៉ូតូ​លួច​ទូរស័ព្ទ​រហូត​អស់​ជាង​២០​គ្រឿង​បែបនេះ ហេតុអ្វី​បានជា​អ្នកទទួល​ផ្ញើ​ម៉ូតូ​មើលមិនឃើញ ឬ​មាន​ការសង្ស័យ​នោះ​? ករណី​នេះ​ប្រាកដជា​ចោរ​ខាងក្នុង ឲ្យដៃ​ចោរ​ខាងក្រៅ​ហើយ ៕
chanthuern-44 chanthuern-61

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya