ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​ថយក្រោយ​កិន​កូន​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​ ​

ឡាន​ថយក្រោយ​កិន​កូន​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ វេលា ម៉ោង​ប្រមាណ​៨​យប់​នេះ នៅ​ចំនុច​ផ្ទះ​លេខ ៤៤៤ ភូមិ​តា​ងួន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍ សែន​ជ័យ មាន​ករណី​ដ៏​រន្ធត់​មួយ ដោយ ឪពុក បើក​រថយន្ត​ថយក្រោយ​កិន​កូន​ខ្លួនឯង​ស្លាប់​។​
​កូន​ដែល​ត្រូវ​ឪពុក​បង្កើត​កិន​ស្លាប់​មានឈ្មោះ មៃ ហ័​រ ភេទ​ស្រី អាយុ​១​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ ជា ជុំ អាយុ​៣៣​ឆ្នាំ​ម្តាយ​ឈ្មោះ សួន ម៉ា​លីន​ដា អាយុ ៣៥​ឆ្នាំ​មុខ របរ​លក់ដូរ​។ រថយន្ត Lexus RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ​៖ 2L-3949 ពណ៌​ស្ករ​។​
​តាម​ការរៀបរាប់​ដំណើរ​រឿង​របស់​ឪពុក​ថា មុនពេល​កើតហេតុ​គាត់​បាន​ដឹក​កូន​២​នាក់ បំណង​ចេញទៅ​ក្រៅ​ដើរលេង ពេលនោះ​កូន បង​ឈ្មោះ ជា សុខ​ហៀ​ង ភេទ​ប្រុស អាយុ ៦​ឆ្នាំ បាន​បើកទ្វារ​ឡាន​ចុះ ហើយ​មិន​បាន បិទទ្វារ​វិញ បណ្តាល​ឲ្យ​ធ្លាក់ប្អូន ស្រី អាយុ ១​ឆ្នាំ ចូល​ក្រោម កង់​រថយន្ត ហើយ​គាត់​មិន បាន​ចាប់អារម្មណ៍​ក៏ បាន​ថយ​រថយន្ត​នោះ​បណ្តាលឲ្យ​កិន​ក្មេង​ស្រី​ចំ​ក្បាល​ស្លាប់​តែម្តង​៕
11058095_666058520195818_4291693547063632042_n 11751815_666058500195820_8988861734443580297_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya