កំពង់ឆ្នាំង៖ លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដែលត្រូវស្រីស្នេហ៍ ប្ដឹងទារ ២០លានរៀល ពីហិង្សាដោយ ចេតនានោះ បានបាញ់សម្លាប់ខ្លួនឯងនៅ ក្នុងបន្ទប់ធ្វើការ។ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ការបាញ់សម្លាប់ខ្លួនកើតឡើង កាលពី វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៥ ប៉ុន្តែហេតុ ការណ៍នេះ ទើបតែ មានការភ្ញាក់កាលពីវេលាម៉ោងជិត ៦ល្ងាច ។
សូមរំឭកថា លោក ទេព សារ៉ាត់ នាយ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវស្រីស្នេហ៍ប្ដឹងទារជម្ងឺរចិត្ត ចំនួន២០ លានរៀល ពីហិង្សាដោយចេតនា ។
នៅក្នុងពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ឈ្មោះឌុក ឌីឡុម បានរៀបរាប់ឲ្យដឹងថា កាលពីម៉ោងជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា មានមិត្តភ័ក្រ ៣នាក់ បានមក លេងផ្ទះរបស់ខ្លួន។ ក្រោយពីហូបបាយរួចហើយពួកគេ ២នាក់ បានចេញត្រឡប់ទៅវិញ។ចំណែកម្នាក់ ទៀត ឈ្មោះផូ ធីរ៉ាក់ បានអង្គុយនៅជជែក លេងបន្តទៀត។ ខណៈពេលនោះ ស្រាប់តែ ឈ្មោះ ទេព សារ៉ាត់ ដែលធ្លាប់មានទំនាក់ ទំនងស្នេហា ជាមួយគ្នា បានមកដល់ និង បានស្ទុះទៅចាប់ បោចសក់ ហើយដាល់ ទៅលើ ផ្ទៃមុខរបស់ គាត់ជាច្រើនដៃ បណ្តាលឲ្យដួលសន្លប់នៅ លើដីតែម្តង៕