ភ្នំពេញ ៖ ខណៈពេលនេះស្ត្រីបឹងកក់ឈ្មោះ ហេង ទេព វណ្ណី, យ៉ោម បុប្ផា និងក្រុមយុវជនមួយចំនួនទៀតមានគ្នាប្រមាណជាង១០នាក់ កំពុងធ្វើការតវ៉ានៅមុខសាលាខណ្ឌចំការមន ទាមទារឱ្យមានការដោះលែងក្រុមយុវជនប្រុស-ស្រី៦នាក់ដែលត្រូវបាន កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមនចាប់ឃាត់ខ្លួននៅមុខរដ្ឋសភា ។ ក្រុមយុវជនមកពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលប្រមាណ២០នាក់បាននាំគ្នាមកធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅមុខរដ្ឋសភា ។ ខណៈនោះ យុវជនប្រុស-ស្រី៦នាក់ក្នុងចំណោមជាង២០នាក់ ដែលពាក់ឯកសណ្ឋានអ្នកទោស និងដាក់ច្រវាក់ជើងខ្លួនឯង ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមនចាប់ឃាត់ខ្លួនយកមកសាលា ខណ្ឌដើម្បីធ្វើការណែនាំកាលពីថ្ងៃទី២៦ កក្កដា ២០១៥ នេះ ៕