ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ជនសង្ស័យ​ម្នាក់ លួច​គោយន្ត ​

ប៉េអឹម​ចាប់​ជនសង្ស័យ​ម្នាក់ លួច​គោយន្ត ​

ឧត្តរមានជ័យ  ៖ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ មាន​ករណី​លួច​គោយន្ត​កន្ត្រៃ មួយគ្រឿង កើតឡើង​នៅ​ចំណុច​ភូមិ​រហាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ករណី​លួច​គោយន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​វុ​ធ វើត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ក្រូច​គោ ឃុំ​ក្រូច​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ការ​លួច​គោយន្ត​នេះ ធ្វើឡើង​ក្នុង​ខណៈ​ជនរងគ្រោះ​ឈ្មោះ​ជន អាំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​រហាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង កំពុង​ព្រោះស្រូវ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ក​យ ណ​ក ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​។ ពេល​លួច​គោយន្ត​បាន​ហើយ ជនសង្ស័យ​បាន​បើក​រត់គេច​សំដៅ​មក​ភូមិ​គោក​សំ​ព័រ ហើយ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចាប់​ឃាត់ខ្លួន នៅវេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃ​ដដែល​។ គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរ មានជ័យ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
M26-07-p2-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya