ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លោក​រដ្ឋមន្ត្រី​លឹម គានហោ ចុះ​ពិនិត្យ​ពី​ស្ថានភាព​បង្កបង្កើនផល​របស់​ប្រជាកសិករ​ជុំវិញ​បឹង​ទន្លេសាប​ ​

លោក​រដ្ឋមន្ត្រី​លឹម គានហោ ចុះ​ពិនិត្យ​ពី​ស្ថានភាព​បង្កបង្កើនផល​របស់​ប្រជាកសិករ​ជុំវិញ​បឹង​ទន្លេសាប​ ​

ភ្នំពេញ​៖ បន្ទាប់​ពី​ដំណើរ​បេសកកម្ម​ចុះ​វាយតម្លៃ​ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ តាម​បណ្តា​ខេត្ត និង​ជុំវិញ​បឹង​ទន្លេសាប​នៅ​តំបន់​ខ្ពង់រាប និង​ភាគ​ខាងជើង​បឹង​ទន្លេសាប​កាលពី​សប្តាហ៍​មុន​កន្លងទៅនេះ លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អញ្ជើញ​ចុះ​ដំណើរ​បេសកកម្ម​បន្ត​ទៀត​នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ទៅកាន់​ភាគ​និរតី និង​បែក​ខាងកើត​បឹង​ទន្លេសាប​។​
​លោក​ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​មានប្រសាសន៍ថា តាម​ការបញ្ជាក់ ឲ្យដឹង​ពី​លោក​រដ្ឋមន្ត្រី​ក្នុង​ការចុះ​វាយតម្លៃ​ជាក់ស្តែង​នេះ​ពិនិត្យឃើញថា បើទោះជា​បរិមាណ​ទឹកភ្លៀង​មាន​ការធ្លាក់​តិចតួច ប៉ុន្តែ​ការប៉ាន់ប្រមាណ​ទៅលើ​ការបង្កបង្កើន​ផល​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត ជុំវិញ​បឹង​ទន្លេសាប និង​ភាគ​និរតី បើ​ទោះ​ជា​ជួប​បញ្ហា​ដ៏​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ​មិន​មាន​ផលប៉ះពាល់​ណា​ធ្ងន់​ទៅ​លើ​ការបង្កបង្កើន​ផល​របស់​ប្រជាកសិក​រឡើយ ។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាកសិករ​ស្ទើរតែ​ក្របខ័ណ្ឌ​ទូទាំងប្រទេស បច្ចុប្បន្ន​ហាក់បីដូចជា​បោះបង់​ចោល​ទៅ​លើ​ការបង្កបង្កើន​ផល​លក្ខណៈ​ការស្ទូង ពួកគាត់​បាន​ចាប់ផ្តើម​ធ្វើ​ស្រែពង្រោះ ដោយសារ​សមាជិក​ក្នុង​ក្រុមគ្រួសារ​របស់​គាត់​ខ្វះ​កម្លាំង​ពលកម្ម គឺ​មួយ​ចំនួន​ត្រូវបាន​ទៅ​បំពេញការងារ​នៅតាម​បណ្តា​រោងចក្រ​រាជធានី​ភ្នំពេញ សហគ្រាស​នេះ​ជាដើម​។​
​លោក​ចាន់ យុ​ត្ថា បាន​បន្តថា ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​របស់​លោក​រដ្ឋមន្ត្រី ចុះ​ពិនិត្យ​ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ ពិតជា​បាន​មើល​ឃើញ​យ៉ាង​ពិតប្រាកដ​ទៅលើ​ទិន្នន័យ​ស្រូវ​ផលដំណាំ គ្រប់ទិសទី​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មាន​ការរីក​ចម្រើន​ទូទាំងប្រទេស​នោះ ៕
limkienhor-2 limkienhor-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya