ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត ថ្នាំញៀន​៧​កញ្ចប់ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត ថ្នាំញៀន​៧​កញ្ចប់ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​ស្ថានីយ​ប្រេងសាំង Sokimex ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​ប្រតិបត្តិការ ចាប់​មុខ​ស​ញ្ញ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ៣​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​៧ កញ្ចប់​និង​ម៉ូតូ​២​គ្រឿង​។ ជនសង្ស័យ​ទី​១៖ ឈ្មោះ ចាន់​ថៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​រការ​ធំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ទី​២៖ ឈ្មោះ មុំ សំណាង អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៣៖ ឈ្មោះ ពូន វិចិ​ត្ត អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​សំណង់​ស្នាក់នៅ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ​៕
MrMSP-0689

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya