កំពង់ស្ពឺ៖ មុខសញ្ញាជួញដូរគ្រឿងញៀន៥នាក់ត្រូវបាននគរបាលស្រុកសំរោងទងបានបើកប្រតិបត្តិការបង្ក្រាបខណៈដែលពួកគេណាត់គ្នាសេពនិងដោះដូរគ្រឿងញៀន ក្នុងនោះដកហូតសំភារះនិងបានថ្នាំញៀនបានមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងែទី២៤កក្កដា២០១៥ នៅភូមិចំបក់ ឃុំវល្លិសស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
លោកវរសេនីយត្រីឃុតសុផលអធិការនគរបាលស្រុក បានអោយដឹងថា ជាលទ្ឋផលសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាបាន៥នាក់ដែលសុទ្ឋសឹងជាមុខសញ្ញាដ៏សកម្មក្នុងការចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ចរបស់លោកតាមដាននិងស្រាវជ្រាវកំណត់មុខសញ្ញានេះអស់ពេលជាយូរមកហើយ។រហូតដល់ថ្ងៃឃាត់ខ្លួនគឺពួកគេបានណាត់គ្នាមកដោះដូរគ្រឿងញៀននៅចមណុចជិតវត្តសាឡូងក្នុងឃុំវល្លិសដោយឃាត់ខ្លួនបានម្នាក់ជាមេក្លោងក្រោយមកបន្តឃាត់ខ្លួនបានបក្ខពួក៤នាក់ជាបន្តបន្ទាប់ ។
មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖១-គុណធិភេទអាយុ៣២ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ២- គង់កៀង ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ៣- គុណសុខលី ភេទប្រុសអាយុ២៩ឆ្នាំ ភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទង៤-ឈ្មោះគង់ពិសិដ្ឋភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅមិនពិតប្រាកដ៥ឈ្មោះគង់ស្រស់ភេទស្រីអាយុ២៤ឆ្នាំរស់នៅកន្លែងចាប់ខ្លួនខាងលើ ។
លោកអធិការបានបន្តទៀតថាប្រតិបត្តិការនេះដែរសមត្ថកិច្ចរបស់លោកដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ធំ និង១០កញ្ចប់តូចនិងជញ្ជីងថ្លឹង១ព្រមទាំងសំភារៈមួយចំនួនទៀត ។
លោកអធិការបន្តថាពេលនេះសមត្ថកិច្ចបាននាំខ្លួនក្រុមជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីរៀបចំកសាងឯកសារបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយះសុខសុភ័ណ្ឌ