ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​វ័យ​ចំណាស់​ម្នាក់ សំរេចចិត្ត​ចងក​ធ្វើអត្តឃាត ​

បុរស​វ័យ​ចំណាស់​ម្នាក់ សំរេចចិត្ត​ចងក​ធ្វើអត្តឃាត ​

ខេត្ត​កំពង់ស្ពឺ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​យក​ក្រ​ម៉ា​ចងក​ធ្វើអត្តឃាត​នៅ​លើ​ដើម​ស្វាយចន្ទី ដោយ​មិន​ដឹង​ពី​មូលហេតុ បណ្តាលឲ្យ​ស្លាប់​ចោល​ប្រពន្ធ ចោល​កូន​ឲ្យនៅ​កំ​ព្រីកំព្រារ ។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ដែល​ជនរងគ្រោះ​ឈ្មោះ អាំ ភុ​ន អាយុ​៧១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ។ នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ដើរ​ទៅ​លេង​ផ្ទះ​អ្នកជិតខាង បន្ទាប់ពី​ហូប​បាយ​ពេលព្រឹក​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​។ លុះ​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ដដែល ក្រុមគ្រួសារ​បាន​ចាំ​បាយ​ជាមួយ​បុរសរងគ្រោះ ប៉ុន្តែ​មិនឃើញ​សោះ ក៏​នាំគ្នា​ដើររក ។ ពេលនោះ​ស្រាប់តែ​ប្រទះឃើញ​បុរស​រងគ្រោះ ចងក​ធ្វើអត្តឃាត​នៅ​លើ​ដើម​ស្វាយចន្ទី​ស្លាប់បាត់​ទៅ​ហើយ ៕spue2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya