ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន នៅ​ស្រុក​ស្អាង

បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន នៅ​ស្រុក​ស្អាង

(​កណ្តាល​) ៖ សមត្ថកិច្ច​បាន​និយាយថា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​(​ចងក​) សម្លាប់ខ្លួន កាល​ថ្ងៃទី​២៥​កក្កដា ២០១៥ នៅ​ចំណុច​ក្នុងផ្ទះ​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណា​ល​។ ជនរងគ្រោះ ឈ្មោះ ឡុង យ៉ា ភេទ ប្រុស​អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​
នៅ​ថ្ងៃ​ទី​២៥ កក្កដា វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ឈ្មោះ ឡុង យ៉ា បាន​អង្គុយ​លេង​លើ​គ្រែ​ក្រោមផ្ទះ ហើយ​និយាយ​ជាមួយ​ប្រពន្ធ​ថា ខ្ញុំ​មិន​ស្រូល​ខ្លូន ភ្លាម​នោះ​ប្រពន្ធ​ក៍​ទៅរក​ទិញ​ថ្នាំពេទ្យ ហើយ​ក៏​ដើរ​មិនទាន់​ដល់​ផ្ទះ​លក់​ថ្នាំពេទ្យ​ផង ស្រាប់តែ​អ្នកជិតខាង​ទូរស័ព្ទ​ប្រាប់​ថា ប្ដី​គាត់​យក​ខ្សែរ​ចងក ជាប់​នឹង​ផ្ទោង​សំ​យ៉ាប​ផ្ទះ ពេល​នោះ​អ្នកជិតខាង​ឃើញ ក៏​ស្ទុះ​ទៅ​កាត់​ខ្សែរ​ដាក់​ចុះ​មក​លើ​គ្រែ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្សល់​ស្លាប់​ទៅហើយ​។​
ក្រោយពី​ទទួលបាន​ព័ត៍មាន​នេះ​ភ្លាម សមត្ថកិច្ច​ផ្នែក​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​កោះ​ខែល ក៏​បាន​ចុះ​ពិនិត្យ​សាកសព ពេលនោះ​ឃើញ​ថា​សព​ពិតជា​បាន​ស្លាប់​ដោយសារ​យក​ខ្សែរ​នីឡុង ចង ក ប្រាកដ​មែន ។​
​ចំណែក​ក្រុម​គ្រួសារ​បាន​ទ​ទូល​ស្គាល់​ថា ប្ដី​មាន​សតិ​មិន​គ្រប់ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ៕
40723 d40721

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya