ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ព្រោះ​ភ្លើង​ប្រច័ណ្ឌ ប្តី​កាប់​ប្រពន្ធ​៣​ពូថៅ​ស្លាប់​ ​

ព្រោះ​ភ្លើង​ប្រច័ណ្ឌ ប្តី​កាប់​ប្រពន្ធ​៣​ពូថៅ​ស្លាប់​ ​

ស្វាយរៀង ៖​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​ទាំង​ឈរ​កាន់​ពូថៅ ប្រឡាក់​ឈាម និង​ដៃ ក្រោយពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ប្រពន្ធ​យ៉ាង​សាហាវ​បំផុត​ស្លាប់​ក្នុង ថ្លុកឈាម  ស្ថិតក្នុង​ភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចំលង ស្រុក​ស្វាយជ្រំ​។​
​ជនសង្ស័យ​ជា​ប្ដី​មាន​ឈ្មោះ សាន់ សូ​ភី អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ​មា​ន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រីឯ​ប្រពន្ធ​រងគ្រោះ​មានឈ្មោះ គង់ ចាន់​ធឿន អាយុ​៤១​ឆ្នាំ​មុខរបរ​កសិករ មានកូន​ប្រុស​/​ស្រី​២​នាក់​។ លោក គឹម ឡៃ បាន​បន្តទៀតថា ក្រោយពី​ពិនិត្យ​សាកសព​ឃើញ​ថា មាន​ស្នាម​កាប់​ចំនួន​៣​ពូថៅ​ត្រង់​ផ្ទៃមុខ​ខាងឆ្វេង ក​ញ្ចឹង​.​ក និង​ត្រចៀក​។​
​ប្ដី​ប្រពន្ធ​២​នាក់​នេះ​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា ដោយសារ​តែ​ប្ដី​មាន​ជំងឺសរសៃប្រសាទ​ប្រច័ណ្ឌ​ប្រពន្ធ ជាមួយនឹង​អ្នកភូមិ​ម្នាក់​ថា​បាន​សា​ហាយ​ស្មន់ និង​ស្រែក​ឡូឡា​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​អ្នកជិតខាង​មិន​ហ៊ាន​ដើរ​កាត់​មុខផ្ទះ​នោះទេ​។​
មុនពេល​កើតហេតុ នៅក្នុង​ផ្ទះ ប្ដី​ប្រពន្ធ​បាន​ឈ្លោះ​គ្នា និង​ពាក្យ​សំដី​ជេរ​គ្នា​ទៅវិញទៅមក បន្ទាប់មក​ស្រាប់តែ​លឺសូរ​សម្លេង​ស្ត្រី​រងគ្រោះ​ស្រែកថា ជួយ​ផងៗ ហើយ​ក៏​រត់​ចេញមកក្រៅ​ឲ្យ​អ្នកភូមិជួយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មក​អន្តរាគមន៍​ឡើយ ពីព្រោះ​នៅ​ដៃ​បុរស​ជា​ប្ដី​មាន​កាន់​ពូថៅ​ជាប់​មិន​លែង​សោះ​។​
​ក្រោយពី​កើតហេតុ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ចនគរ​បាល និង​កងរាជអាវុធហត្ថ​ខេត្ត​មក​និយាយ​លួងលោម​ឲ្យ​បុរស​ខាងលើ​ទម្លាក់​ពូថៅ ចុះ ទើប​ឃាត់ខ្លួន​តែម្ដង​៕
11220146_410258052492624_2587131724071349808_n 11755859_410258315825931_8473880691675048667_n 11781766_410258269159269_2431436815983563699_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya