(កណ្តាល) ៖ បុរសម្នាក់ត្រូវបានគេអះអាងថា បានចង ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ខណ:ប្រភពខ្លះនិយាយថា ទំនងជាគាត់ញៀនស្រា ទើបមានអារម្មណ៍និងសតិមិននឹងហ្នបែបនេះ ។
នៅរសៀលថ្ងៃទី២៥កក្កដា ២០១៥ មានករណីធ្វើអត្តឃាត (ចងក ) មួយបានកើតឡើង នៅចំណុចចំការស្វាយ ស្ថិតក្នុង ភូមិ ព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ មុត កេត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅ ក្នុងភូមិ ព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុក កោះធំ ខេត្តកណ្តាល ។ កន្លងមកជនរងគ្រោះ ជាមនុស្សញៀនស្រា ហើយផឹកជាប្រចាំរហូតដល់វង្វេងស្មារតី ។ លុះដល់ថ្ងកើតហេតុជនរងគ្រោះបានផឹកស្រា បន្ទាប់មក ក៍
បានទៅចំការស្វាយរបស់គាត់ នៅខាងលិចភូមិចំងាយ ប្រមាណ១០០០ម៉ែត្រ ។
ខណ:ដែលក្មេងៗបានដើររកកណ្តុរ ស្រាប់តែប្រទះឃើញជនរងគ្រោះ ធ្វើអត្តឃាត ចង ក ដោយអាវ ជាប់នឹងដើមស្វាយ ស្លាប់បាត់ហើយ ពេលនោះក្មេងៗក៍បានរត់មកប្រាប់ក្រុមគ្រួសារដើម្បីឱ្យទៅមើលជនរងគ្រោះ ហើយក្រុមគ្រួសារក៍បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង៕