(ភ្នំពេញ)៖ កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅចំណុចបន្ទប់ជួលក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ដោយបានជាប់ពាក់ព័ន្ធនិងករណីជួញដូរនិងចែកចាយគ្រឿងញៀនទាំងប្រាំមួយនាក់នោះមួយមានឈ្មោះប៊ូវិចិត្រភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិឃ្លាំសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពីរឈ្មោះហ៊ិនស៊ីដារ៉ាភេទប្រុសអាយុ២៣ឆ្នាំមុខរបររត់រឺម៉កកង់បីស្នាក់នៅផ្ទះលេខ៣១៣ក្រុម២ភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ៊បីឈ្មោះគង់បញ្ញាភេទប្រុសអាយុ២៣ឆ្នាំនិងមានមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ បួនឈ្មោះឈួនសំណាង(ហៅគឿន)ភេទប្រុសអាយុ២២ឆ្នាំនិងមានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៨៤៦ផ្លូវលំក្រុម៣ភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ប្រាំឈ្មោះសឿនចន្ថា(ហៅចន្ថា)ភេទប្រុសអាយុ៣៥ឆ្នាំនិងមានមុខរបរជាសន្តិសុខឯកជនស្នាក់នៅផ្ទះជួលក្រុម៣ភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ប្រាំមួយឈ្មោះគឹមសុគន្ធអាន(ហៅអានី)ភេទស្រីអាយុ៣០ឆ្នាំនិងមានមុខរបរជាអ្នកចំរៀងស្នាក់នៅបន្ទប់ជួលផ្លូវលំក្រុម៣ភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ៕