ខេត្តស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តដឹកប្រេងពន្លះរថយន្តយីឌុបពីក្រោយយ៉ាងពេញទំហឹង ហើយបន្តធ្លាក់ស្រែ ប៉ុន្តែសំណាងល្អមនុស្សរួមដំណើរម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕