ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន

(​ស្ទឹងត្រែង​) : ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បញ្ជូន​ទៅកាន់​តុលាការ នៅ​ថ្ងៃ​២៥​កក្កដា ២០១៥ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ក្រោយ​ពី​ឃាត់​ខ្លូន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ពីរ​បទ​ចែកចាយ​ថ្នាំញៀន នៅ​ចំណុច​ភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​
ជនសង្ស័យ​ប្រុស ស្រី ទាំងនេះ​គឺជា គូរ​ដណ្តឹង​និង​គ្នា​។ ជនសង្ស័យ​ទី​១​ឈ្មោះ សុខ សុគន្ធ​បូរ៉ា​មី ភេទ​ប្រុស អាយុ ២១​ឆ្នាំ​ជនជាតិ​ខ្មែរ ទី​២​ឈ្មោះ នួន កក្កដា ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ ។​

​ក្នុង​ការបង្ក្រាប​នេះ​អាវុធហត្ថ​ខេត្ត​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន​១​កញ្ចប់​តូច​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​គឺជា​មុខសញ្ញា​ចាស់ ប៉ុន្តែ​ដោយ​ជនសង្ស័យ​មាន​ល្បិច​ក្នុងការ​ចែកចាយ​ខ្ពស់​ទើប​សមត្ថកិច្ច​ពិបាក​ក្នុង​ការបង្ក្រាប​៕d40621

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya