ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » យុវជន​៤​នាក់ ផឹកស៊ី​នៅ​ហាង​ខម ហ្វូត​២ ខឹង​គេ​រករឿង យក​ដាវ​ជាប់​នឹង​ខ្លួន​ទុក​ការពារ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

យុវជន​៤​នាក់ ផឹកស៊ី​នៅ​ហាង​ខម ហ្វូត​២ ខឹង​គេ​រករឿង យក​ដាវ​ជាប់​នឹង​ខ្លួន​ទុក​ការពារ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅក្បែរ​កន្លែង​ទា​ត់បាល់​តោ​ខៀវ​១ ផ្លូវ​លេខ​៤៥៦ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន សមត្ថកិច្ច​បាន​ឃាត់ខ្លួន ក្រុមក្មេងស្ទាវ មួយក្រុម​មាន​គ្នា ៤​នាក់ ដែលមាន ដាវ​សាំ​ម៉ូ​រៃ​មួ​យ​ដើម នៅជាប់​នឹង​ខ្លួន ការពារ​ខ្លួន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​
​មុនពេល​កើតហេតុ​ពួកគេ​បាន​ទៅ​ផឹកស៊ី​នៅ ហាង​មួយ​កន្លែង​រួចហើយ​បាន​បន្ត​ទៅ​ផឹកស៊ី​នៅ​ហាង​ខ​មហ្វត​២ ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​សម្លឹងមុខ​គ្នា​ឌឺដង​ជាមួយ យុវជន​មួយ​ក្រុម​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង រក​វាយ​មកលើ​ក្រុម​របស់​ខ្លួន ទើប​ពួកគេ​មាន​គ្នា​៤​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​យក​នាំ​ទៅ​យក​ដាវ​សាំ ម៉ូ​រៃ​មក​ទុក​ការពារ​ខ្លួន​។ លុះ ពេល​ត្រឡប់​មក​វិញ​មិនទាន់​ដល់​ហាង​ផឹកស៊ី​វិញ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​
​យុវជន​ដែល​លាក់​ទុក​ដាវ​សាំ​ម៉ូ​រៃ​មាន ១ ឈ្មោះ ឃាង ណាំ​ឈៀវ អាយុ​១​ឆ្នាំ ជា​សិស្ស ជា​ម្ចាស់​ដាវ     ២ សួន ថា​រ៉ាត់ អាយុ​១៨​ឆ្នាំ ជា​សិស្ស ៣ រឹត សុ​វណ្ណះ អាយុ​១៧​ឆ្នាំ ជា​សិស្ស ៤ អាន ហុង អាយុ​១៧​ឆ្នាំ ជា​សិស្ស ទាំង​៤​នាក់​ស្នាក់នៅ​ចាក់អង្រែលើ ភូមិ​ព្រែក​តា​គង់ ខណ្ឌចំការមន​។ ក្រោយពេល​ឃាត់ខ្លួន​បាន​យុវជន​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​ដល់​ហាង ដែល​ពួកគេ​កំពុងតែ​ផឹកស៊ី ត្រូវបាន​ម្ចាស់​ហាង​អះអាងថា អត់​មាន​រឿង​អី​កើតឡើង​ទេ​។ បច្ចុប្បន្ន​យុវជន​ទាំង​៤​នាក់​និង​វត្ថុតាង​ដែល​ដកហូត​បាន ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕Nita-25-A-39-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya