ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាបបាន អ្នកលក់ និង​ប្រើប្រាស់ គ្រឿងញៀន​០៣​នាក់ ​

ប៉េអឹម​បង្ក្រាបបាន អ្នកលក់ និង​ប្រើប្រាស់ គ្រឿងញៀន​០៣​នាក់ ​

កំពត ៖ ជនសង្ស័យ​អ្នកលក់ និង​ប្រើប្រាស់​គ្រឿងញៀន ០៣​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង របស់​មន្ទីរ​យុ​ត្តិ ធម៌ នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែ កក្កដា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
​ជនសង្ស័យ​ទាំង​០៣​នាក់ ទី​១-​ឈ្មោះ​មាស ដុំ​វិចិត្រ ហៅ​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​២-​ឈ្មោះ​ចាន់ សេរី​រដ្ឋា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​៣-​ឈ្មោះ​នា​ប សម្បត្តិ ហៅ​សៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​០៣​នាក់​នេះ រស់នៅ​ភូមិ និង​ឃុំ​កន្លែង ហេតុ​ការ​ខាងលើ ។​
​វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣៥​ថង់​ក្នុងនោះ​(​កញ្ចប់​ធំ​០៩ និង​កញ្ចប់ តូច​២៦),  ម៉ូតូ​០៤​គ្រឿង​,​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង​, ប្រាក់​ដុល្លា ១៤៥$ និង​ប្រាក់​រៀល ១០​ម៉ឺន​រៀល ៕
Hong-0935

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya