ខេត្តពោធិ៍សាត់៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៨និង ២០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកបាកាន ខេត្តពោធិ៍សាត់បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងជិត១០នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះគោយន្ត ហើយដាច់កង់ ធ្វើឲ្យមនុស្សជាង១០នាក់ធ្លាក់ពីគោយន្តរងរបួស្រាល តែចៃដន្យគ្រានោះមានរថយន្តក្រុង ពាក់ស្លាកលេខ ភ្នំពេញ 3B-8375 បើកមកដល់ចាប់ហ្វ្រាំងមិនទាន់កិនពីលើតែម្តង ៕