ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អស់​ព្រហ្មចារី ព្រោះ​ចាញ់បោក ប្រុស​ព្រាន​នៅ​អាមេរិក​ ​

អស់​ព្រហ្មចារី ព្រោះ​ចាញ់បោក ប្រុស​ព្រាន​នៅ​អាមេរិក​ ​

ភ្នំពេញ​៖ សង្គម​សម្ភារៈ​និយម​បាន​វាតទី​យ៉ាង​ឆាប់រហ័ស មកលើ​គ្រួសារ​ក្រីក្រ ហើយ​ប្រាក់​ដុល្លារ​ឥទ្ធិពល​ធ្វើឲ្យ​គ្រួសារ​មួយចំនួន​ត្រូវ​ធ្លាក់ចូ​ល​ក្នុង​រណ្តៅ​អវិចី ដោយសារ​ការ​លោភលន់​របស់​ឪពុក​ម្តាយ​ខ្លួន ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​មិន​ចេះ​ចប់​នោះ​មាន​ឪពុក​ម្តាយ​មួយចំនួន​បាន​លះបង់​កូនស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ឲ្យទៅ​ពួក​អ្នក​មាន​ប្រាក់មាន​អំណាច​ដោយ​ពុំបាន​ដឹង​ពី​ប្រវត្តិ​គេ​ជាមុន​ឲ្យបាន​ច្បាស់លាស់​ផង​ក៏​មាន​។ ទីបំផុត​ពួកគាត់​បាន​ត្រឹម​តែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ប៉ុណ្ណោះ​។​
​ខាងក្រោម​នេះ​ជា​សាច់រឿង​ជូរចត់​របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បង់ខ្លួន លង់​ប្រាណ​នៅលើ​ទឹកដី​អាមេរិក​។ នារី​ឈ្មោះ សុគន្ធា ដែល​អ្នក​សរសេរ​ដាក់​ឱ្យ ជា​សំគាល់ អាយុ​១៩​ឆ្នាំ រស់នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ទម្លាយ​រឿង​អាថ៌កំបាំង​ជីវិត​ពិត​ប្រាប់ឲ្យដឹង​ថា ខ្ញុំ​ជា​កូន​ទី​១ ក្នុងចំណោម​បងប្អូន​៣​នាក់ ។ នាង​បាន​រៀបរាប់ថា កាល​ពី​ខ្ញុំ​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុង​បន្ទុក​ឪពុកម្តាយ​ដែល​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​ម្តងម្កាល គឺ​គាត់​ដើរគួក​ជេ​ដី​។ ចាប់​តាំងពី​គាត់​ដើរគួក​ជេ​ដី​មក​ឪពុកម្តាយ​ខ្ញុំ និង​ថៅកែ​ទិញ​ដី​ដេល​អាណិកជន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ញឹកញាប់​។ ពេល​ប្រកបមុខរបរ​នេះ​យូរៗ​ទៅ​ធ្វើឲ្យ​គ្រួសា​រយើង​ទាំងពីរ​មាន​ទំ​នាក់​ទំនង​គ្នា​ល្អ “​ដូច​ទឹក និង​ត្រី​” ឬ “​បបូរមាត់ និង​ធ្មេញ​អ៊ីចឹង​” ពេល​នោះ​ចាស់ៗ​បាន​ផ្គូរ​ផ្គង នាង​ខ្ញុំ​ជា​គូ​អនាគត ឲ្យទៅ​កូនប្រុស​ថៅកែ ។​
​នាង គន្ធា រៀបរាប់​បន្ត​ថា នៅពេល​ដែល​គ្រួសារ​នាង​ខ្ញុំ និង​គ្រួសារ​អាណិកជន​នោះ​ចង​សម្ពន្ធមេត្រី​ភាព​ឲ្យ​ស្រឡាញ់​កូន​ប្រុស​គាត់​ជា​គូ​អនាគត ហើយ​ពេលនោះ​នាង​ទើបតែ​អាយុ​១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ ពុំ​ដែល​ស្គាល់​អ្វី​ទៅ​ហៅថា ស្នេហា​នោះទេ ពោល​គឺ​ពុំ​ទាន់​ចេះ​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ តែ​ដោយ​គិតថា “​នំ​មិនធំ​ជាង​នាឡិ​” ក៏បាន​សម្រេច​ចិត្ត​ប្រតិបត្តិ​ធ្វើតាម​ឪពុកម្តាយ​ដែល​មាន​គុណ​ទៅ​។​
​មិនយូរប៉ុន្មាន​ថៅកែ​ទិញ​ដី និង​ភរិយា ព្រមទាំង​កូន​ក​ម្លោះ ក៏​បាន​មក​ដល់​ភ្នំពេញ ហើយ​ក៏​រៀបចំ​ពិធី​ចូល​ស្តីដណ្តឹង​នាង​ខ្ញុំ​តាម​ប្រពៃណី​ខ្មែរ​ឲ្យទៅ​កូនប្រុស​។ នាង​និយាយ​បន្ត​ទាំង​អួលណែន ដើម​.​ក​ថា លុះ​ចប់​ពិធីស្តីដណ្តឹង​ក្រុមគ្រួសារ​យើង​ទាំង​ពីរ​ក៏​បាន​ធ្វើដំណើរ មក​ផ្ទះ​នាង​ខ្ញុំ​ពេល​នោះ​ពួកគាត់​ស្នាក់នៅ​ផ្ទះ​ខ្ញុំ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ថៅកែ បាន​លួងលោម​បបួល​នាង​ទៅ​ដើរ​កម្សាន្ត​។ នាង​រំឭក​ពី​ដំណើរ​កម្សាន្ត​ថា ដោយសារតែ យើង​ជា​គូ​ដណ្តឹង​នឹង​គ្នា​ហើយ​គោរព​តាម​គន្លង​ឪពុកម្តាយ ដូច​ពាក្យស្លោក​ពោលថា “​នំ​មិនធំ​ជា​នាឡិ​នោះ​” នាង​ក៏​មិន​ហ៊ាន​បដិសេធ​អ្វី​ឡើយ ហើយ​ក៏​ទៅ​ជា​មួយគូ​ដណ្តឹង ព្រម​ទាំង​ឪពុក​ម្តាយ​គេ​ទៀត​ផង តែ​ពេល​នោះ​គេ​មិន​បាន​នាំ​នាង​ទៅ​នៅ​ទី​រួម​ខេត្ត​ដូច​ពាក្យ​ដែល​បាន​សន្យា គឺ​គេ​បង្ហួស​រថយន្ត​ទៅ​លេង​ខេត្ត​ឆ្ងាយៗ​ដូចជា​កំពត កំពង់សោម ព្រៃវែង ស្វាយរៀង បាវិត និង​កំពង់ចាម​ទៀត​ផង​អស់​រយៈពេល​មួយខែ​។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បិសាច​តណ្ហា​ដោយ​មិន​ដឹង​ខ្លួន សូម្បី​តែ​ទំនាក់ទំនង​មក​ឪពុកម្តាយ ឬ​ទូរស័ព្ទ​ក៏​ត្រូវ​ហាមឃាត់​ដែរ​។ ពេលនោះ​គេ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ទាសី​តណ្ហា​ដោយ​មិន​គិត​ពី​តម្លៃ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស ភាពថ្លៃថ្នូរ​អ្វី​ឡើយ​…​។​
​ក្រោយមក​គេ​ក៏​បាន​នាំ​ខ្ញុំ​មក​ព្រលានយន្តហោះ ដោយ​គេ​ប្រាប់ថា នាំ​នាង​ខ្ញុំ​ទៅ​ជាមួយ​ដែរ គេ​និយាយថា​គេ​រត់​ការ​សំណុំ​បែបបទ​រួចហើយ ប៉ុន្តែ​ពាក្យ​ទាំងនេះ​គ្រាន់តែ​ជា​ពាក្យភូតភរ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិន​ដែល​ទៅ ធ្វើ​សម្ភាស​នៅ​ស្ថានទូត​អាមេរិក​ផង​ធ្វើ​ម្តេចទៅ​កើត​។ ឆ្លៀត​ឱកាស​ល្អ​ពេល​មកដល់​ព្រលាន​យន្តហោះ​ខ្ញុំ​ក៏​លួច​រត់​តែម្តង​។ នាង​និយាយ​បន្តទៀតថា ដោយសារ តែ​ឥទ្ធិពល​ដុល្លារ​ធ្វើឲ្យ​នាង​ស្គាល់​នូវ​សង្គម​ខាងក្រៅ​ស្គាល់​ការ​លួងលោម​សុំ​ស្រឡាញ់​បោកប្រាស់​គ្រប់បែបយ៉ាង ហើយ​ធ្វើឲ្យ​គ្រួសារ​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​បាន​ជួប​វិប្បដិសារៈ​អស់​មួយ​ជីវិត​។​
​នាង​សួរ​ខ្លួនឯង​ថា បើ​ដល់​ដំណាក់កាល​នេះ​ទៅហើយ តើ​ត្រូវធ្វើ​យ៉ាងណា​បើ​អ្វីដែល​កើតឡើង​ដោយ​ការបង្ខិតបង្ខំ​របស់​ឪពុកម្តាយ​នោះ​? ពេលនេះ​ខ្ញុំ​ចង់​តែ​សម្លាប់ខ្លួន​លែង​ចង់​រស់នៅ​លើ​លោក​នេះ​ទៀតឡើយ ហើយ​ក៏​លែង​ចង់​ឃើញ​ពិភពលោក​ដែល​ពេញ​ទៅ​ដោយ​ក្តី​ឈឺចាប់​ខ្លោចផ្សា​សម្រាប់​ជីវិត​ខ្ញុំ​នេះ​តទៅ​ទៀត​ឡើយ​។​
​តើ​ច្បាប់​អាច​ចាប់​មនុស្ស​ប្រើ​ល្បិច​បោកប្រាស់​ព្រហ្មចារីយ៍​ក្មេង​ស្រី​នៅ​ស្រុកស្រែ​ដូចជា​រូប​ខ្ញុំ​នេះ​ដែរ​ទេ​? នាង​បន្ត​ថា​មាន​ក្មេងស្រីៗ​ជាច្រើន​នៅ​ស្រុកស្រែ​ត្រូវអស់​ព្រហ្មចារីយ៍ដូច​រូប​ខ្ញុំ​នេះ​ច្រើន​នាក់​ណាស់​។ ដោយសារ​តែ​ឥទ្ធិពល​នៃ​ដុល្លារ​ធ្វើឲ្យ​អ្នក​ស្រុក​ស្រែ​ចម្ការ​ត្រូវបាត់​បង់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បុរាណ​ដែល​ធ្លាប់មាន​យូរយារ​ណាស់​មកហើយ​នោះ​៕11755062_440679042782639_1854243877204394620_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya