ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កម្មករ កម្មការិនី​រោងចក្រ​អ៊ី​ហ្វា​១៧​នាក់ ដួលសន្លប់​ ​

កម្មករ កម្មការិនី​រោងចក្រ​អ៊ី​ហ្វា​១៧​នាក់ ដួលសន្លប់​ ​

ភ្នំពេញ ៖ កម្មការិនី​១៧​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​អ៊ី​ហ្វា ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ខណៈពេល​កំពុង​ធ្វើការ​បង្កឱ្យមាន ការផ្អើលឆោឡោ រហូត​មាន​ការសុំ​អន្ដរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ព្រម​ទាំង​រថយន្ដ​សង្គ្រោះបន្ទាន់​ចេញទៅ​ដឹក​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​។  ក្រោយពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ជនរងគ្រោះ​ទាំងអស់​ក៏​បាន​ដឹងខ្លួន​ឡើង​វិញ ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​ជីវិត​នោះទេ​។ ពួកគេ​បាន​លើកឡើង​ថា មុនពេល​កើតហេតុ ពួកគេ​ហាក់​មាន​អារម្មណ៍​ថប់ៗ រក​ដកដង្ហើម​មិន​រួច ទើប​ធ្វើឲ្យ​ទន់ដៃទន់ជើង រហូត​ដួលសន្លប់​បែបនេះ​តែ​ម្ដង​៕worker-11 worker-31

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya