ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ខឹង​សង្សា​អោប​ស្រី​ផ្សេង ផឹក​ស្រវឹង​ដេក​សន្លប់​តាមផ្លូវ

ខឹង​សង្សា​អោប​ស្រី​ផ្សេង ផឹក​ស្រវឹង​ដេក​សន្លប់​តាមផ្លូវ

​រាជធានី​ភ្នំពេញ ៖ នារី​ស្រស់ស្អាត​ម្នាក់ ខឹង​សង្សារ​អោបថើប​ស្រី​ផ្សេង​នៅក្នុង​ក្លិប​ក​ម្សា​ន​មួយកន្លែង បាន​ផឹកស្រា​រហូតដល់​ស្រវឹង​សន្លប់​តាមផ្លូវ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ កក្កដា ២០១៥ ស្ថិតនៅ​ចិញ្ចើមផ្លូវ​មុខ​មហាវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្សសាស្ត្រ​តាម​មហាវិថី​ស​ហ័​ព័ន្ធរ​ស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នារី​ខាងលើ​ឈ្មោះ​អា​នី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា មុនពេល​នាង​មក​ដេក​នៅទីនេះ គឺ​នាង​បាន​ចូលទៅ​ផឹកស៊ី​ជាមួយ​បុរស​ជា​សង្សារ​នៅក្នុង​ក្លិប​ក​ម្សា​ន «​អាវ៉ា​ឡូ​ន​» នៅ​ម្តុំ​សាលាបឋមសិក្សា​១០០​ខ្នង ដោយ​ចូល​ផឹកស៊ី​តាំងពី​ម៉ោង​០៩​នាទី​យប់ ពេល​ចូល​ទៅដល់​ក្នុង​ក្លិប​នោះបាន​មួយសន្ទុះ ស្រាប់តែ​នាង​ក៏​ឃើញ​បុរស​ជា​សង្សារ​របស់​នាង​បាន​ទៅ​ឈរ​ញ៉ែ​ស្រី​នៅក្នុង ក្លិប​ក​ម្សា​ន​នោះ​ហើយ ថែមទាំង​អោបថើប​គ្នា​យ៉ាង​ស្អិត​ល្មូ​ត​ទៀតផង ទើប​ធ្វើឱ្យ​នាង​ទ្រាំ​មិនបាន ក៏​ឈ្លោះប្រកែក​ជាមួយ​សង្សារ​នាង​មួយ​ប្រាវ​ពេល​ឈ្លោះ​គ្នា​រួច នាង​ផឹកស្រា​បៀរ​អស់​៦​ដប​ទើប​ស្រវឹង ហើយ​នាង​ក៏​រត់​ចេញមក​ខាងក្រៅ ដើម្បី​ដើរទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំងពេក ទើប​នាង​វិលមុខ ក៏បាន​ដើរមក​ដួលសន្លប់​នៅលើ​ចិញ្ចើមផ្លូវ​ទីនេះ បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។ ពេលនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​អះអាងថា ជា​មិត្តភក្តិ​របស់​នាង​បាន​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង មក​ដឹក​នាង​យកទៅ​បន្ទប់​ជួល​បាត់ទៅ ៕df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya